ព្រះត្រៃបិដក ភាគ ៧១

 [៥៦] សូម​វិនិបាត​ទាំងអស់ ក្នុង​ទិស​ខាងលើ កុំ​មាន​ពៀរ សូម​មាន​សេចក្តី​ក្សេម សូម​មាន​សុខ​ចុះ បុគ្គល​មិន​ញាប់ញ័រ ព្រោះ​ហេតុ​មិន​គួរ​ជឿ​ដូច្នេះ មេត្តា​ចេ​តោ​វិមុត្តិ ឈ្មោះថា​បុគ្គល​នោះ​អប់រំ​ហើយ ដោយ​សទ្ធា​ពលៈ។បេ។ បុគ្គល​មិន​ញាប់ញ័រ​ព្រោះ​សេចក្តី​ខ្ជិល​ដូច្នេះ មេត្តា​ចេ​តោ​វិមុត្តិ ឈ្មោះថា​បុគ្គល​នោះ​អប់រំ​ហើយ ដោយ​វីរិយ​ពលៈ។បេ។ បុគ្គល​មិន​ញាប់ញ័រ​ព្រោះ​សេចក្តី​ប្រហែស​ដូច្នេះ មេត្តា​ចេ​តោ​វិមុត្តិ ឈ្មោះថា​បុគ្គល​នោះ​អប់រំ​ហើយដោយ​សតិ​ពលៈ។បេ។ បុគ្គល​មិន​ញាប់ញ័រ​ព្រោះ​ឧទ្ធច្ចៈ​ដូច្នេះ មេត្តា​ចេ​តោ​វិមុត្តិ ឈ្មោះថា​បុគ្គល​នោះ​អប់រំ​ហើយ ដោយ​សមាធិ​ពលៈ។បេ។ បុគ្គល​មិន​ញាប់ញ័រ ព្រោះ​អវិជ្ជា​ដូច្នេះ មេត្តា​ចេ​តោ​វិមុត្តិ ឈ្មោះថា បុគ្គល​នោះ​អប់រំ​ហើយ ដោយ​បញ្ញា​ពលៈ ពលៈ​ទាំង ៥ នេះ​ជាទី​សេព​របស់​មេត្តា​ចេ​តោ​វិមុត្តិ មេត្តា​ចេ​តោ​វិមុត្តិ ត្រូវ​ពលៈ​ទាំង ៥ នេះ តែង​សេព។បេ។ ឲ្យ​កើត ឲ្យ​ភ្លឺច្បាស់ ឲ្យ​ក្តៅ​សព្វ។
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 637641116077904356
ទៅកាន់ទំព័រ៖