ព្រះត្រៃបិដក ភាគ ៧១

 [៥៧] សូម​វិនិបាត​ទាំងអស់ ក្នុង​ទិស​ខាងលើ កុំ​មាន​ពៀរ សូម​មាន​សេចក្តី​ក្សេម សូម​មាន​សុខ​ចុះ បុគ្គល​ប្រុងស្មារតី​ដូច្នេះ មេត្តា​ចេ​តោ​វិមុត្តិ ឈ្មោះថា​បុគ្គល​នោះ​អប់រំ​ហើយ ដោយ​សតិ​សម្ពោ​ជ្ឈង្គ។បេ។ បុគ្គល​ពិចារណា​ដោយ​ប្រាជ្ញា​ដូច្នេះ មេ​ត្តោ​ចេ​តោ​វិមុត្តិ ឈ្មោះថា​បុគ្គល​នោះ​អប់រំ​ហើយ ដោយ​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ។បេ។ បុគ្គល​ផ្គង​ព្យាយាម​ដូច្នេះ មេត្តា​ចេ​តោ​វិមុត្តិ ឈ្មោះថា​បុគ្គល​នោះ​អប់រំ​ហើយ ដោយ​វីរិយ​សម្ពោ​ជ្ឈង្គ។បេ។ បុគ្គល​រម្ងាប់​សេចក្តី​ក្តៅក្រហាយ​ដូច្នេះ មេត្តា​ចេ​តោ​វិមុត្តិ ឈ្មោះថា​បុគ្គល​នោះ​អប់រំ​ហើយ ដោយ​បិ​តី​សម្ពោ​ជ្ឈង្គ។បេ។ បុគ្គល​រម្ងាប់​សេចក្តី​អាក្រក់​ដូច្នេះ មេត្តា​ចេ​តោ​វិមុត្តិ ឈ្មោះថា​បុគ្គល​នោះ​អប់រំ​ហើយ ដោយ​បស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ។បេ។ បុគ្គល​តម្កល់ចិត្ត​មាំ​ដូច្នេះ មេត្តា​ចេ​តោ​វិមុត្តិ ឈ្មោះថា​បុគ្គល​នោះ​អប់រំ​ហើយ ដោយ​សមា​ធិ​សម្ពោ​ជ្ឈង្គ។បេ។ បុគ្គល​ពិចារណា​នូវ​កិលេស​ដោយ​ញាណ​ដូច្នេះ មេត្តា​ចេ​តោ​វិមុត្តិ ឈ្មោះថា​បុគ្គល​នោះ​អប់រំ​ហើយ ដោយ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ ពោជ្ឈង្គ​ទាំង ៧ នេះ​ជាទី​សេព​របស់​មេត្តា​ចេ​តោ​វិមុត្តិ មេត្តា​ចេ​តោ​វិមុត្តិ ត្រូវ​ពោជ្ឈង្គ​ទាំង ៧ នេះ តែង​សេព។បេ។ ឲ្យ​កើត ឲ្យ​ភ្លឺច្បាស់ ឲ្យ​ក្តៅ​សព្វ។
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 637641116307279282
ទៅកាន់ទំព័រ៖