ព្រះត្រៃបិដក ភាគ ៧១
[៥៨] សូមវិនិបាតទាំងអស់ ក្នុងទិសខាងលើ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលឃើញដោយប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសម្មាទិដ្ឋិ។បេ។ បុគ្គលលើកចិត្តកាន់អារម្មណ៍ ដោយប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសម្មាសង្កប្បៈ។បេ។ បុគ្គលកំណត់វាចា ដោយប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះ អប់រំហើយ ដោយសម្មាវាចា។បេ។ បុគ្គលខ្នះខ្នែងដោយប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសម្មាកម្មន្តៈ។បេ។ បុគ្គល (ញុំាងការចិញ្ចឹមជីវិត) ឲ្យផូរផង់ ដោយប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះ អប់រំហើយ ដោយសម្មាអាជីវៈ។បេ។ បុគ្គលផ្គងព្យាយាម ដោយប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសម្មាវាយាមៈ។បេ។ បុគ្គលប្រុង (ស្មារតី) ដោយប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសម្មាសតិ។បេ។ បុគ្គលតម្កល់មាំ (នូវចិត្ត) ដោយប្រពៃដូច្នេះ មេត្តាចេតោវិមត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសម្មាសមាធិ អង្គមគ្គទាំង ៨ នេះ ជាទី សេពរបស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវអង្គមគ្គទាំង ៨ នេះ តែងសេព។បេ។
ID: 637641116574935641
ទៅកាន់ទំព័រ៖