ព្រះត្រៃបិដក ភាគ ៧១

សម្មា​វាយាមៈ ថ្លា​ដោយ​ការ​ផ្គង​ឡើង សម្មាសតិ ថ្លា​ដោយ​ការ​ប្រុង សម្មាសមាធិ ថ្លា​ដោយ​ការ​មិន​រាយមាយ សតិ​សម្ពោ​ជ្ឈង្គ ថ្លា​ដោយ​ការ​ប្រុង ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ ថ្លា​ដោយ​ការ​ជ្រើសរើស​ធម៌ វីរិយ​សម្ពោ​ជ្ឈង្គ ថ្លា​ដោយ​ការ​ផ្គង​ឡើង បី​តិ​សម្ពោ​ជ្ឈង្គ ថ្លា​ដោយ​ការផ្សាយ​ទៅ បស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ ថ្លា​ដោយ​ការ​ស្ងប់ សមា​ធិ​សម្ពោ​ជ្ឈង្គ ថ្លា​ដោយ​ការ​មិន​រាយមាយ ឧបេក្ខា​សម្ពោ​ជ្ឈង្គ ថ្លា​ដោយ​ការ​នឹករំពឹង សទ្ធា​ពលៈ ថ្លា​ដោយ​ការ​មិន​ញាប់ញ័រ ព្រោះ​ការ​មិន​ជឿ វីរិយ​ពលៈ ថ្លា​ដោយ​ការ​មិន​ញាប់ញ័រ ព្រោះ​សេចក្តី​ខ្ជិល សតិ​ពលៈ ថ្លា​ដោយ​ការ​មិន​ញាប់ញ័រ ព្រោះ​បមា​ទៈ សមាធិ​ពលៈ ថ្លា​ដោយ​ការ​មិន​ញាប់ញ័រ ព្រោះ​ឧទ្ធច្ចៈ បញ្ញា​ពលៈ ថ្លា​ដោយ​ការ​មិន​ញាប់ញ័រ ព្រោះ​អវិជ្ជា សទ្ធិន្រ្ទិយ ថ្លា​ដោយ​ការ​ជឿស៊ប់ វីរិយិន្រ្ទិយ ថ្លា​ដោយ​ការ​ផ្គង​ឡើង សតិន្រ្ទិយ ថ្លា​ដោយ​ការ​ប្រុង សមាធិន្រ្ទិយ ថ្លា​ដោយ​ការ​មិន​រាយមាយ បញ្ញិន្រ្ទិយ ថ្លា​ដោយ ការ​ឃើញ ឥន្រ្ទិយ ថ្លា​ដោយ​អត្ថ​ថា​ជា​អធិបតី ពលៈ ថ្លា​ដោយ​អត្ថ​ថា​មិន​ញាប់ញ័រ ពោជ្ឈង្គ ថ្លា​ដោយ​អត្ថ​ថា​ចេញ​ចាក (វដ្តៈ) មគ្គ ថ្លា​ដោយ​អត្ថ​ថា​ជាហេតុ សតិ​ប្ប​ដ្ឋាន ថ្លា​ដោយ​អត្ថ​ថា​ប្រុង
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 637640326496702131
ទៅកាន់ទំព័រ៖