ព្រះត្រៃបិដក ភាគ ៧១

ប្រសើរ​នេះឯង ជាម​គ្គ​ដ៏​ខ្ពង់ខ្ពស់ ប្រសើរ​វិសេសវិសាល ឧត្តម ថ្លៃថ្លា ជាង​មគ្គ​របស់​ពួក​សមណព្រាហ្មណ៍ ជាច្រើន​នាក់ ដែល​ប្រកាន់​លទ្ធិ​ដទៃ​ទាំងអម្បាល​ម៉ាន ហេតុ​នោះ មគ្គ​ប្រកបដោយ​អង្គ ៨ ប្រសើរ​ជាង​មគ្គ​ទាំងឡាយ។
 [៦១] ក្នុង​ខណៈ​នៃ​អនាគាមិមគ្គ សម្មាទិដ្ឋិ ដោយ​អត្ថ​ថា​ឃើញ។បេ។ សម្មាសមាធិ ដោយ​អត្ថ​ថា​មិន​រាយមាយ រមែង​ណាយ​ចាក​កាមរាគ​សញ្ញោជនៈ ចាក​បដិឃ​សញ្ញោជនៈ​ដ៏​ល្អិត ចាក​កាមរាគានុស័យ ចាក​បដិ​ឃានុ​ស័យ​ដ៏​ល្អិត ណាយ​ចាក​កិលេស​ទាំងឡាយ ដែល​ប្រព្រឹត្តទៅ​តាម​អនុស័យ​នោះ​ផង ចាក​ខន្ធ​ទាំងឡាយ​ផង ណាយ​ចាក​និមិត្ត​ទាំងពួង​ខាងក្រៅ​ផង វិ​រាគៈ មានការ​ណាយ​ជា​អារម្មណ៍។ បេ។ មគ្គ​ប្រកបដោយ​អង្គ ៨ ប្រសើរ​ជាង​មគ្គ​ទាំងឡាយ។
 [៦២] ក្នុង​ខណៈ​នៃ​អរហត្តមគ្គ សម្មាទិដ្ឋិ ដោយ​អត្ថ​ថា​ឃើញ។បេ។ សម្មាសមាធិ ដោយ​អត្ថ​ថា​មិន​រាយមាយ រមែង​ណាយ​ចាក​រូប​រាគៈ អរូប​រាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មា​នា​នុ​ស័យ ភវ​រាគានុស័យ អវិ​ជ្ជានុ​ស័យ ណាយ​ចាក​កិលេស​ទាំងឡាយ ដែល​ប្រព្រឹត្តទៅ​តាម​អនុស័យ​នោះ​ផង ចាក​ខន្ធ​ទាំងឡាយ​ផង ណាយ​ចាក​និមិត្ត​ទាំងពួង​ខាងក្រៅ​ផង
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 637641118026029287
ទៅកាន់ទំព័រ៖