ព្រះត្រៃបិដក ភាគ ៧១
[៦៤] វិមុត្តិជាផល តើដូចម្តេច។ ក្នុងខណៈនៃសោតាបត្តិផល សម្មាទិដ្ឋិ ដោយអត្ថថាឃើញ ជាធម្មជាតិផុតស្រឡះចាកមិច្ឆាទិដ្ឋិ ផុតស្រឡះចាកកិលេសទាំងឡាយ ដែលប្រព្រឹត្តទៅតាមមិច្ឆាទិដ្ឋិនោះផង ចាកខន្ធទាំងឡាយផង ផុតស្រឡះចាកនិមិត្តទាំងពួងខាងក្រៅផង វិមុត្តិ មានការផុតស្រឡះជាអារម្មណ៍ មានការផុតស្រឡះជាគោចរ ប្រកបក្នុងការផុតស្រឡះ ឋិតនៅក្នុងការផុតស្រឡះ តម្កល់ស៊ប់ក្នុងការផុតស្រឡះ។ ពាក្យថា វិមុត្តិ បានដល់វិមុត្តិ ២ យ៉ាង វិមុត្តិ គឺនិព្វាន ១ វិមុត្តិជាផល គឺពួកធម៌ណាកើតហើយ ព្រោះមាននិព្វានជាអារម្មណ៍ ធម៌ទាំងអស់នោះ តែងរួចស្រឡះ ១ សម្មាសង្កប្បៈ ដោយអត្ថថាលើកចិត្តឡើង ជាធម្មជាតផុតស្រឡះចាកមិច្ឆាសង្កប្បៈ ផុតស្រឡះចាកកិលេសទាំងឡាយ ដែលប្រព្រឹត្តទៅតាមមិច្ឆាសង្កប្បៈនោះផង ចាកខន្ធទាំងឡាយផង ផុតស្រឡះចាកនិមិត្តទាំងពួងខាង ក្រៅផង វិមុត្តិ មានការផុតស្រឡះជាអារម្មណ៍ មានការផុតស្រឡះជាគោចរ ប្រកបក្នុងការផុតស្រឡះ ឋិតនៅក្នុងការផុតស្រឡះ តម្កល់ស៊ប់ក្នុងការផុតស្រឡះ។ ពាក្យថា វិមុត្តិ បានដល់វិមុត្តិ ២ យ៉ាង វិមុត្តិ គឺនិព្វាន ១ វិមុត្តិជាផល គឺ ពួកធម៌ណាកើតហើយ ព្រោះមាននិព្វានជាអារម្មណ៍ ធម៌ទាំងអស់នោះ តែងរួចស្រឡះ ១ សម្មាវាចាដោយអត្ថថាកំណត់ ជាធម្មជាតិរួចស្រឡះចាកមិច្ឆាវាចា។បេ។
ID: 637641119123373133
ទៅកាន់ទំព័រ៖