ព្រះត្រៃបិដក ភាគ ៧១

 [៦៧] ក្នុង​ខណៈ​នៃ​អរហត្តផល សម្មាទិដ្ឋិ ដោយ​អត្ថ​ថា​ឃើញ។បេ។ សម្មាសមាធិ ដោយ​អត្ថ​ថា​មិន​រាយមាយ រមែង​ផុត​ស្រឡះ​ចាក​រូប​រាគៈ អរូប​រាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មា​នា​នុ​ស័យ ភវ​រាគានុស័យ អវិ​ជ្ជានុ​ស័យ រមែង​ផុត​ស្រឡះ​ចាក​កិលេស​ទាំងឡាយ ដែល​ប្រព្រឹត្តទៅ​តាម​អនុស័យ​នោះ​ផង ចាក​ខន្ធ​ទាំងឡាយ​ផង ផុត​ស្រឡះ​ចាក​និមិត្ត​ទាំងពួង​ខាងក្រៅ​ផង វិមុត្តិ មានការ​ផុត​ស្រឡះ​ជា​អារម្មណ៍ មានការ​ផុត​ស្រឡះ​ជា​គោចរ ប្រកប​ក្នុង​ការ​ផុត​ស្រឡះ ឋិតនៅ​ក្នុង​ការ​ផុត​ស្រឡះ តម្កល់​ស៊ប់​ក្នុង​ការ​ផុត​ស្រឡះ។ ពាក្យ​ថា វិមុត្តិ បាន​ដល់​វិមុត្តិ ២ យ៉ាង វិមុត្តិ គឺ​និព្វាន ១ វិមុត្តិ​ជា​ផល គឺ​ពួក​ធម៌​ណា​កើត​ហើយ ព្រោះ​មាន​និព្វាន​ជា​អារម្មណ៍ ធម៌​ទាំងអស់​នោះ តែង​រួច​ស្រឡះ ១។
 [៦៨] សម្មាទិដ្ឋិ មានការ​ឃើញ​ជា​វិមុត្តិ។បេ។ សម្មាសមាធិ មានការ​មិន​រាយមាយ​ជា​វិមុត្តិ សតិ​សម្ពោ​ជ្ឈង្គ មានការ​ប្រុងប្រយ័ត្ន​ជា​វិមុត្តិ។បេ។ ឧបេក្ខា​សម្ពោ​ជ្ឈង្គ មានការ​ពិចារណា​ជា​វិមុត្តិ សទ្ធា​ពលៈ មានការ​មិន​ញាប់ញ័រ​ព្រោះ​ការណ៍​មិន​គួរ​ជឿ​ជា​វិមុត្តិ។បេ។ បញ្ញា​ពលៈ មានការ​មិន​ញាប់ញ័រ​ព្រោះ​អវិជ្ជា​ជា​វិមុត្តិ សទ្ធិន្រ្ទិយ មានការ​ជឿស៊ប់​ជា
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 637641119959467199
ទៅកាន់ទំព័រ៖