ព្រះត្រៃបិដក ភាគ ៧១
សម្មប្បធាន ថ្លាដោយអត្ថថាតំកល់ទុក ឥទ្ធិបាទ ថ្លាដោយអត្ថថា សម្រេច សមថៈ ថ្លាដោយអត្ថថាមិនរាយមាយ វិបស្សនា ថ្លាដោយអត្ថថាឃើញរឿយ ៗ សមថៈ និងវិបស្សនា ថ្លាដោយអត្ថថាមានរសតែមួយ ធម៌ដែលជាប់គ្នាជាគូ ថ្លា ដោយអត្ថថាមិនកន្លង (នូវគ្នានឹងគ្នា) សីលវិសុទ្ធិ ថ្លាដោយអត្ថថាសង្រួម ចិត្តវិសុទ្ធិ ថ្លាដោយអត្ថថាមិនរាយមាយ ទិដ្ឋិវិសុទ្ធិ ថ្លាដោយអត្ថថាឃើញ វិមោក្ខ ថ្លាដោយអត្ថថា រួច វិជ្ជា ថ្លាដោយអត្ថថាត្រាស់ដឹង វិមុត្តិ ថ្លាដោយអត្ថថាលះចេញស្រឡះ ខយញ្ញាណ ថ្លាដោយអត្ថថា ផ្តាច់បង់ស្រឡះ អនុប្បាទញ្ញាណ ថ្លាដោយអត្ថថា រម្ងាប់ ឆន្ទៈថ្លាដោយ អត្ថថាឫសគល់ មនសិការៈ ថ្លាដោយអត្ថថាតាំងឡើងព្រម ផស្សៈ ថ្លាដោយអត្ថថា ប្រមូល វេទនា ថ្លាដោយអត្ថថាប្រជុំចុះ សមាធិ ថ្លាដោយអត្ថថាជាប្រធាន សតិ ថ្លា ដោយអត្ថថាជាអធិបតី បញ្ញា ថ្លាដោយអត្ថថាក្រៃលែងជាងធម៌ទាំងនោះ វិមុត្តិ ថ្លា ដោយអត្ថថាជាខ្លឹម និព្វានដែលជាពួកអមតៈ ថ្លាដោយអត្ថថាចប់ស្រេច (នៃកិច្ចក្នុងសាសនា)។
ចប់ មណ្ឌបេយ្យកថា។
ចប់ ភាណវារៈ។
ចប់ មហាវគ្គ ទី ១។
ID: 637640326875764481
ទៅកាន់ទំព័រ៖