ព្រះត្រៃបិដក ភាគ ៧១
វិមុត្តិ។បេ។ បញ្ញិន្រ្ទិយ មានការឃើញជាវិមុត្តិ ឥន្រ្ទិយ ដោយអត្ថថាជាអធិបតី ឈ្មោះថាវិមុត្តិ ពលៈទាំងឡាយ ដោយអត្ថថាមិនញាប់ញ័រ ឈ្មោះថាវិមុត្តិ ពោជ្ឈង្គទាំងឡាយ ដោយអត្ថថាចេញ (ចាកវដ្តៈ) ឈ្មោះថាវិមុត្តិ មគ្គ ដោយអត្ថថាជាហេតុ ឈ្មោះវិមុត្តិ សតិប្បដ្ឋានទាំងឡាយ ដោយអត្ថថាប្រុងប្រយ័ត្ន ឈ្មោះថាវិមុត្តិ សម្មប្បធានទាំងឡាយ ដោយអត្ថថាតម្កល់មាំ ឈ្មោះថាវិមុត្តិ ឥទ្ធិបាទទាំងឡាយ ដោយអត្ថថាសម្រេច ឈ្មោះថាវិមុត្តិ សច្ចៈទាំងឡាយ ដោយអត្ថថាទៀងទាត់ ឈ្មោះថាវិមុត្តិ សមថៈ ដោយអត្ថថាមិនរាយមាយ ឈ្មោះថាវិមុត្តិ វិបស្សនា ដោយអត្ថថាពិចារណាឃើញ ឈ្មោះថាវិមុត្តិ សមថៈ និងវិបស្សនា ដោយអត្ថថា មានកិច្ចតែមួយ ឈ្មោះថាវិមុត្តិ យុគនទ្ធធម៌ ដោយអត្ថថាមិនប្រព្រឹត្តកន្លងគ្នា ឈ្មោះថាវិមុត្តិ សីលវិសុទ្ធិ ដោយអត្ថថាសង្រួម ឈ្មោះថាវិមុត្តិ ចិត្តវិសុទ្ធិ ដោយអត្ថថាមិនរាយមាយ ឈ្មោះថាវិមុត្តិ ទិដ្ឋិវិសុទ្ធិ ដោយអត្ថថាឃើញ ឈ្មោះថាវិមុត្តិ វិមោក្ខៈ ដោយអត្ថថាផុតស្រឡះ ឈ្មោះថាវិមុត្តិ វិជ្ជា ដោយអត្ថថាចាក់ធ្លុះ ឈ្មោះថាវិមុត្តិ វិមុត្តិ ដោយអត្ថថាលះស្រឡះ ឈ្មោះថា វិមុត្តិ អនុប្បាទញ្ញាណ (ការដឹងក្នុងការមិនកើត) ដោយអត្ថថារម្ងាប់ ឈ្មោះថាវិមុត្តិ។ ឆន្ទៈ ដោយអត្ថថាជាមូល ឈ្មោះថាវិមុត្តិ មនសិការៈ ដោយអត្ថថាតាំងឡើងព្រម ឈ្មោះថាវិមុត្តិ
ID: 637641120264154413
ទៅកាន់ទំព័រ៖