ព្រះត្រៃបិដក ភាគ ៧១
ផស្សៈ ដោយអត្ថថាជួបជុំ ឈ្មោះថាវិមុត្តិ វេទនា ដោយអត្ថថាប្រជុំចុះ ឈ្មោះថាវិមុត្តិ សមាធិ ដោយអត្ថថាជាប្រធាន ឈ្មោះថាវិមុត្តិសតិ ដោយអត្ថថាជាអធិបតី ឈ្មោះថាវិមុត្តិ បញ្ញា ដោយអត្ថថាក្រៃលែងជាងធម៌ទាំងនោះ ឈ្មោះថា វិមុត្តិ វិមុត្តិដោយអត្ថថាជាខ្លឹម ឈ្មោះថាវិមុត្តិ អមតនិព្វាន ដោយអត្ថថាជាទីបំផុតនៃកិច្ចក្នុងសាសនា ឈ្មោះថាវិមុត្តិ វិមុត្តិជាផល យ៉ាងនេះឯង វិរាគៈជាមគ្គ វិមុត្តិជាផល យ៉ាងនេះឯង។
ចប់ វិរាគកថា។
ID: 637641121860873201
ទៅកាន់ទំព័រ៖