ព្រះត្រៃបិដក ភាគ ៧១
ថា នេះ ជាទុក្ខអរិយសច្ច ដែលតថាគតកំណត់ដឹងហើយ។
ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតហើយ មានញាណកើតហើយ មានបញ្ញាកើតហើយ មានវិជ្ជាកើតហើយ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះជាទុក្ខសមុទយអរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតហើយ មានញាណកើតហើយ មានបញ្ញាកើតហើយ មានវិជ្ជាកើតហើយ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះជាទុក្ខសមុទយអរិយសច្ច ដែលតថាគតគួរលះ។បេ។ ថា នេះ ជាទុក្ខសមុទយអរិយសច្ច ដែលតថាគតលះបង់ហើយ។
ម្នាលភិក្ខុទាំងឡាយ តថាគតមានចក្ខុកើតហើយ មានញាណកើតហើយ មានបញ្ញាកើតហើយ មានវិជ្ជាកើតហើយ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះជាទុក្ខនិរោធអរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតហើយ មានញាណកើតហើយ មានបញ្ញាកើតហើយ មានវិជ្ជាកើតហើយ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះជាទុក្ខនិរោធអរិយសច្ច ដែលតថាគតគួរធ្វើឲ្យជាក់ច្បាស់។បេ។
ID: 637641123433685568
ទៅកាន់ទំព័រ៖