ព្រះត្រៃបិដក ភាគ ៧១

ថា នេះ​ជា​ទុក្ខនិរោធ​អរិយសច្ច ដែល​តថាគត បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ។
 ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត មាន​ចក្ខុ​កើត​ហើយ មាន​ញាណ​កើត​ហើយ មាន​បញ្ញា​កើត​ហើយ មាន​វិជ្ជា​កើត​ហើយ មាន​ពន្លឺ​កើត​ហើយ ក្នុង​ធម៌​ទាំងឡាយ ដែល​មិនធ្លាប់​ឮ ក្នុង​កាលមុន​ថា នេះ​ជា​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត មាន​ចក្ខុ​កើត​ហើយ មាន​ញាណ​កើត​ហើយ មាន​បញ្ញា​កើត​ហើយ មាន​វិជ្ជា​កើត​ហើយ មាន​ពន្លឺ​កើត​ហើយ ក្នុង​ធម៌​ទាំងឡាយ ដែល​មិនធ្លាប់​ឮក្នុង​កាលមុន​ថា នេះ​ជា​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច ដែល​តថាគត​គួរ​ចម្រើន។បេ។ ថា នេះ​ជា​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច ដែល​តថាគត​បាន​ចម្រើន​ហើយ។
ថយ | ទំព័រទី ១៣៦ | បន្ទាប់
ID: 637641123676810850
ទៅកាន់ទំព័រ៖