ព្រះត្រៃបិដក ភាគ ៧១
[៧២] ម្នាលភិក្ខុទាំងឡាយ តាមការណ៍ពិត តថាគតមានទស្សនកិច្ច គឺការដឹងតាមពិត ក្នុងអរិយសច្ចទាំង ៤ នេះ ដែលជាញាណមានបរិវដ្តៈ
(១) ៣ មានអាការ
(២) ១២ យ៉ាងនេះ បើនៅពុំទាន់បរិសុទ្ធល្អ រហូតកាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ កាលត្រឹមណោះ តថាគតក៏ពុំទាន់ប្តេជ្ញាខ្លួន ថាជាអ្នកត្រាស់ដឹងចំពោះនូវសម្មាសម្ពោធិញ្ញាណដ៏ប្រសើរក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពួក សត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេសនៅឡើយ។ ម្នាលភិក្ខុទាំងឡាយ លុះតែតថាគត មានទស្សនកិច្ច គឺការដឹងតាមពិត ក្នុងអរិយសច្ចទាំង ៤ ដែលជាញាណមានបរិវដ្តៈ ៣ មានអាការ ១២ យ៉ាងនេះ បរិសុទ្ធល្អហើយ ក្នុងកាលណា ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ តថាគត ទើបហ៊ានប្តេជ្ញាខ្លួន ថាជាអ្នកត្រាស់ដឹងចំពោះនូវសម្មាសម្ពោធិញ្ញាណដ៏ប្រសើរក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស។
(១) បរិវដ្តៈ ៣ គឺ សច្ចញ្ញាណ ១ កិច្ចញ្ញាណ ១ កតញ្ញាណ ១។ (២) [បរិវដ្តៈ ៣ នេះឯង វិលទៅដូចជាចក្រក្នុងសច្ចៈទាំង ៤ គឺ ក្នុងទុក្ខសច្ច ៣ ទុក្ខសមុទយអរិយសច្ច ៣ ទុក្ខនិរោធអរិយសច្ច ៣ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ៣ ផ្សំគ្នាជា ១២។
ID: 637641124174935652
ទៅកាន់ទំព័រ៖