ព្រះត្រៃបិដក ភាគ ៧១
[៧៣] ចក្ខុកើតហើយ ញាណកើតហើយ បញ្ញាកើតហើយ វិជ្ជាកើតហើយ ពន្លឺ កើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះជាទុក្ខអរិយសច្ច ពាក្យថា ចក្ខុកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា ញាណកើតហើយ ដោយអត្ថដូច ម្តេច ពាក្យថា បញ្ញាកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា វិជ្ជាកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា ពន្លឺកើតហើយ ដោយអត្ថដូចម្តេច។ ពាក្យថា ចក្ខុកើតហើយ ដោយអត្ថថាឃើញ ពាក្យថា ញាណកើតហើយ ដោយអត្ថថាដឹង ពាក្យថា បញ្ញាកើតហើយ ដោយអត្ថថាយល់ច្បាស់ ពាក្យថា វិជ្ជាកើតហើយ ដោយអត្ថថាចាក់ធ្លុះ ពាក្យថា ពន្លឺកើតហើយ ដោយអត្ថថាភ្លឺស្វាង។
ចក្ខុជាធម៌
(១) ញាណជាធម៌ បញ្ញាជាធម៌ វិជ្ជាជាធម៌ ពន្លឺជាធម៌ ធម៌ទាំង ៥ នេះ ជាអារម្មណ៍ផង ជាគោចរផង របស់ធម្មប្បដិសម្ភិទា ធម៌ទាំងឡាយណា ជាអារម្មណ៍ របស់ធម្មប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាគោចររបស់ធម្មប្បដិសម្ភិទានោះ ធម៌ទាំងឡាយណា ជាគោចររបស់ធម្មប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាអារម្មណ៍របស់ ធម្មប្បដិសម្ភិទានោះ ហេតុនោះ សេចក្តីដឹងក្នុងធម៌ទាំងឡាយ លោកហៅថា ធម្មប្បដិសម្ភិទា។
(១) ពាក្យថា ជាធម៌ គឺជាហេតុ។
ID: 637641125184935594
ទៅកាន់ទំព័រ៖