ព្រះត្រៃបិដក ភាគ ៧១

សេចក្តី​នៃ​ការ​ឃើញ ជា​អត្ថ(១) សេចក្តី​នៃ​ការ​ដឹង​ជា​អត្ថ សេចក្តី​នៃ​ការ​ដឹង ច្បាស់ជា​អត្ថ សេចក្តី​នៃ​ការ​ចាក់ធ្លុះ ជា​អត្ថ សេចក្តី​នៃ​ការ​ភ្លឺស្វាង ជា​អត្ថ អត្ថ​ទាំង ៥ នេះ ជា​អារម្មណ៍​ផង ជា​គោចរ​ផង របស់​អត្ថប្បដិសម្ភិទា ធម៌​ទាំងឡាយ​ណា ជា អារម្មណ៍​របស់​អត្ថប្បដិសម្ភិទា​នោះ ធម៌​ទាំងនោះ ជា​គោចរ​របស់​អត្ថប្បដិសម្ភិទា​នោះ ធម៌​ទាំងឡាយ​ណា ជា​គោចរ​របស់​អត្ថប្បដិសម្ភិទា​នោះ ធម៌​ទាំងនោះ​ជា​អារម្មណ៍ របស់​អត្ថប្បដិសម្ភិទា​នោះ ហេតុ​នោះ សេចក្តី​ដឹង​ក្នុង​អត្ថ​ទាំងឡាយ លោក​ហៅថា អត្ថប្បដិសម្ភិទា។ ការ​ពោល​និរុត្តិ​ឲ្យ​ប្រាកដ ដើម្បី​ពន្យល់​នូវ​ធម៌ ៥ ការ​ពោល​និរុត្តិ​ឲ្យ ប្រាកដ ដើម្បី​ពន្យល់​នូវ​អត្ថ ៥ និរុត្តិ​ទាំង ១០ នេះ ជា​អារម្មណ៍​ផង ជា​គោចរ​ផង របស់ និរុត្តិប្បដិ​សម្ភិទា ធម៌​ទាំងឡាយ​ណា ជា​អារម្មណ៍​របស់​និរុត្តិប្បដិ​សម្ភិទា​នោះ ធម៌ ទាំងនោះ​ជា​គោចរ​របស់​និរុត្តិប្បដិ​សម្ភិទា​នោះ ធម៌​ទាំងឡាយ​ណា ជា​គោចរ​របស់​និរុត្តិប្បដិ​សម្ភិទា​នោះ ធម៌​ទាំងនោះ​ជា​អារម្មណ៍ របស់​និរុត្តិប្បដិ​សម្ភិទា​នោះ ហេតុ​នោះ សេចក្តី​ដឹង​ក្នុង​និរុត្តិ​ទាំងឡាយ លោក​ហៅថា និរុត្តិប្បដិ​សម្ភិទា។ សេចក្តី​ដឹង​ក្នុង​ធម៌ ៥ សេចក្តី​ដឹង​ក្នុង​អត្ថ ៥ សេចក្តី​ដឹង​ក្នុង​និរុត្តិ ១០ សេចក្តី​ដឹង​ទាំង ២០
(១) ពាក្យ​ថា អត្ថ គឺ​ផល។ ចក្ខុ ញាណ ជាដើម គ្រាន់តែ​ជាហេតុ ត្រង់​ការ​ឃើញ​ក្តី ការ​ដឹងក្តី ជា​ផល បាន​មក​ពី​ចក្ខុ និង​ញាណ​នោះ។ សេចក្តី​ក្រៅពី​នេះ គួរ​យល់តាម​ន័យ​នេះ​ផង​ចុះ។
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 637641125627748375
ទៅកាន់ទំព័រ៖