ព្រះត្រៃបិដក ភាគ ៧១
            
        
        
            
            
                
                នេះជាអារម្មណ៍ផង ជាគោចរផង របស់បដិភាណប្បដិសម្ភិទា ធម៌ទាំងឡាយណា ជាអារម្មណ៍របស់បដិភាណប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាគោចររបស់បដិភាណប្បដិសម្ភិទានោះ ធម៌ទាំងឡាយណា ជាគោចររបស់បដិភាណប្បដិសម្ភិទានោះ ធម៌ទាំងនោះជាអារម្មណ៍ របស់បដិភាណប្បដិសម្ភិទានោះ ហេតុនោះ សេចក្តីដឹងក្នុងបដិភាណទាំងឡាយ លោកហៅថា បដិភាណប្បដិសម្ភិទា។
 [៧៤] ចក្ខុកើតហើយ ញាណកើតហើយ បញ្ញាកើតហើយ វិជ្ជាកើតហើយ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះជាទុក្ខអរិយសច្ច ដែលតថាគតគួរកំណត់ដឹង។បេ។ នេះជាទុក្ខអរិយសច្ច ដែលតថាគតកំណត់ដឹងហើយ។ ពាក្យថា ចក្ខុកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា ញាណកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា បញ្ញាកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា វិជ្ជាកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា ពន្លឺកើតហើយ ដោយអត្ថដូចម្តេច។ ពាក្យថា ចក្ខុកើតហើយ ដោយអត្ថថាឃើញ ពាក្យថាញាណកើតហើយ ដោយអត្ថថាដឹង ពាក្យថា បញ្ញាកើតហើយ ដោយអត្ថថាយល់ច្បាស់ ពាក្យថា វិជ្ជាកើតហើយ ដោយអត្ថថាចាក់ធ្លុះ ពាក្យថា ពន្លឺកើតហើយ ដោយអត្ថថាភ្លឺស្វាង។
            
            
         
        
            
                ID: 637641125910091859 
                
            
            
                ទៅកាន់ទំព័រ៖