ព្រះត្រៃបិដក ភាគ ៧១

 ចក្ខុ​ជា​ធម៌ ញាណ​ជា​ធម៌ បញ្ញា​ជា​ធម៌ វិជ្ជា​ជា​ធម៌ ពន្លឺ​ជា​ធម៌ ធម៌​ទាំង ៥ នេះ ជា​អារម្មណ៍​ផង ជា​គោចរ​ផង របស់​ធម្មប្បដិ​សម្ភិទា ធម៌​ទាំងឡាយ​ណា ជា​អារម្មណ៍​របស់​ធម្មប្បដិ​សម្ភិទា​នោះ ធម៌​ទាំងនោះ ជា​គោចរ​របស់​ធម្មប្បដិ​សម្ភិទា​នោះ ធម៌​ទាំងឡាយ​ណា ជា​គោចរ​របស់​ធម្មប្បដិ​សម្ភិទា​នោះ ធម៌​ទាំងនោះ ជា​អារម្មណ៍​របស់ ធម្មប្បដិ​សម្ភិទា​នោះ ហេតុ​នោះ សេចក្តី​ដឹង​ក្នុង​ធម៌​ទាំងឡាយ លោក​ហៅថា ធម្មប្បដិ​សម្ភិទា។ សេចក្តី​នៃ​ការ​ឃើញ ជា​អត្ថ សេចក្តី​នៃ​ការ​ដឹង ជា​អត្ថ សេចក្តី​នៃ​ការ​ដឹង ច្បាស់ ជា​អត្ថ សេចក្តី​នៃ​ការ​ចាក់ធ្លុះ ជា​អត្ថ សេចក្តី​នៃ​ការ​ភ្លឺស្វាង ជា​អត្ថ អត្ថ​ទាំង ៥ នេះ ជា​អារម្មណ៍​ផង ជា​គោចរ​ផង របស់​អត្ថប្បដិសម្ភិទា ធម៌​ទាំងឡាយ​ណា ជា អារម្មណ៍​របស់​អត្ថប្បដិសម្ភិទា​នោះ ធម៌​ទាំងនោះ ជា​គោចរ​របស់​អត្ថប្បដិសម្ភិទា​នោះ ធម៌​ទាំងឡាយ​ណា ជា​គោចរ​របស់​អត្ថប្បដិសម្ភិទា​នោះ ធម៌​ទាំងនោះ ជា​អារម្មណ៍​របស់​អត្ថប្បដិសម្ភិទា​នោះ ហេតុ​នោះ សេចក្តី​ដឹង​ក្នុង​អត្ថ​ទាំងឡាយ លោក ហៅថា​អត្ថប្បដិសម្ភិទា។ ការ​ពោល​និរុត្តិ​ឲ្យ​ប្រាកដ ដើម្បី​ពន្យល់​នូវ​ធម៌ ៥ ការ​ពោល​និរុត្តិ​ឲ្យ​ប្រាកដ ដើម្បី​ពន្យល់​នូវ​អត្ថ ៥ និរុត្តិ ទាំង ១០ នេះ ជា​អារម្មណ៍​ផង ជា​គោចរ​ផង របស់​និរុត្តិប្បដិ​សម្ភិទា
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 637641126227904329
ទៅកាន់ទំព័រ៖