ព្រះត្រៃបិដក ភាគ ៧១
ធម៌ទាំងឡាយណា ជាអារម្មណ៍របស់និរុត្តិប្បដិសម្ភិទានោះ ធម៌ទាំងនោះជាគោចរ របស់និរុត្តិប្បដិសម្ភិទានោះ ធម៌ទាំងឡាយណាជាគោចរ របស់និរុត្តិប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាអារម្មណ៍របស់និរុត្តិប្បដិសម្ភិទានោះ ហេតុនោះ សេចក្តីដឹងក្នុងនិរុត្តិទាំងឡាយ លោកហៅថា និរុត្តិប្បដិសម្ភិទា។ សេចក្តីដឹងក្នុងធម៌ ៥ សេចក្តីដឹងក្នុងអត្ថ ៥ សេចក្តីដឹងក្នុងនិរុត្តិ ១០ សេចក្តីដឹងទាំង ២០ នេះ ជាអារម្មណ៍ផង ជាគោចរផង របស់បដិភាណប្បដិសម្ភិទា ធម៌ទាំងឡាយណាជាអារម្មណ៍ របស់បដិភាណប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាគោចរ របស់បដិភាណប្បដិសម្ភិទានោះ ធម៌ទាំងឡាយណា ជាគោចររបស់បដិភាណប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាអារម្មណ៍របស់បដិភាណប្បដិសម្ភិទានោះ ហេតុនោះ សេចក្តីដឹងក្នុងបដិភាណទាំងឡាយ លោកហៅថា បដិភាណប្បដិសម្ភិទា។ ក្នុង ទុក្ខអរិយសច្ច មានធម៌ ១៥ មានអត្ថ ១៥ មាននិរុត្តិ ៣០ មានញាណ ៦០។
[៧៥] ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ ឮក្នុងកាលមុនថា នេះជាទុក្ខសមុទយអរិយសច្ច។បេ។ ថា នេះជាទុក្ខសមុទយអរិយសច្ច ដែលតថាគតគួរលះ។បេ។ ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះជាទុក្ខសមុទយអរិយសច្ច ដែលតថាគតលះហើយ
ID: 637641126531341824
ទៅកាន់ទំព័រ៖