ព្រះត្រៃបិដក ភាគ ៧១
។បេ។ ក្នុងទុក្ខសមុទយអរិយសច្ច មានធម៌ ១៥ មានអត្ថ ១៥ មាននិរុត្តិ ៣០ មានញាណ ៦០។
ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះជាទុក្ខនិរោធអរិយសច្ច។បេ។ ថា នេះជាទុក្ខនិរោធអរិយសច្ច ដែលតថាគតគួរធ្វើឲ្យជាក់ច្បាស់។បេ។ ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះជាទុក្ខនិរោធអរិយសច្ច ដែលតថាគតធ្វើឲ្យជាក់ច្បាស់ហើយ។បេ។ ក្នុងទុក្ខនិរោធអរិយសច្ច មានធម៌ ១៥ មានអត្ថ ១៥ មាននិរុត្តិ ៣០ មានញាណ ៦០។
ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះជាទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច។បេ។ ថា នេះជាទុក្ខនិរោធ គាមិនីបដិបទាអរិយសច្ច ដែលតថាគតគួរចម្រើន។បេ។ ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះជាទុក្ខនិរោធ គាមិនីបដិបទាអរិយសច្ច ដែលតថាគតចម្រើនហើយ។បេ។
ID: 637641126873841861
ទៅកាន់ទំព័រ៖