ព្រះត្រៃបិដក ភាគ ៧១

ក្នុង​ទុក្ខនិរោធ​គាមិនី បដិបទា​អរិយសច្ច មានធម៌ ១៥ មាន​អត្ថ ១៥ មាន​និរុត្តិ ៣០ មាន​ញាណ ៦០ ក្នុង អរិយសច្ច​ទាំង ៤ មានធម៌ ៦០ មាន​អត្ថ ៦០ មាន​និរុត្តិ ១២០ មាន​ញាណ ២៤០។
 [៧៦] ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​មាន​ចក្ខុ​កើត​ហើយ។បេ។ មាន​ពន្លឺ​កើត​ហើយ ក្នុង​ធម៌​ទាំងឡាយ ដែល​មិនធ្លាប់​ឮក្នុង​កាលមុន​ថា នេះ​កាយេ​កាយានុបស្សនា (ការពិចារណា​ឃើញថា​កាយ​ក្នុង​កាយ) ថា នេះ​កាយេ​កាយានុបស្សនា ដែល​តថាគត​គួរ​ចម្រើន ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​មាន​ចក្ខុ​កើត​ហើយ។បេ។ មាន​ពន្លឺ កើត​ហើយ​ក្នុង​ធម៌​ទាំងឡាយ ដែល​មិនធ្លាប់​ឮក្នុង​កាលមុន​ថា នេះ​កាយេ​កាយានុបស្សនា ដែល​តថាគត​ចម្រើន​ហើយ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​មាន​ចក្ខុ​កើត​ហើយ។បេ។ មាន​ពន្លឺ​កើត​ហើយ ក្នុង​ធម៌​ទាំងឡាយ ដែល​មិនធ្លាប់​ឮក្នុង​កាលមុន​ថា នេះ វេទនា​សុ​វេទ​នា​នុបស្ស​នា។បេ។ ថា នេះ​ចិ​ត្តេ​ចិ​ត្តា​នុបស្ស​នា។បេ។ ថា នេះ ធម្មេ​សុ​ធម្មា​នុបស្ស​នា
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 637641127136654265
ទៅកាន់ទំព័រ៖