ព្រះត្រៃបិដក ភាគ ៧១
ធម៌ទាំងនោះ ជាអារម្មណ៍របស់និរុត្តិប្បដិសម្ភិទានោះ ហេតុនោះ សេចក្តីដឹងក្នុងនិរុត្តិទាំងឡាយ លោកហៅថានិរុត្តិប្បដិសម្ភិទា។ សេចក្តីដឹងក្នុងធម៌ ៥ សេចក្តីដឹងក្នុងអត្ថ ៥ សេចក្តីដឹងក្នុងនិរុត្តិ ១០ សេចក្តីដឹងទាំង ២០ នេះ ជាអារម្មណ៍ផង ជាគោចរផង របស់បដិភាណប្បដិសម្ភិទា ធម៌ទាំងឡាយណា ជាអារម្មណ៍របស់បដិភាណប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាគោចររបស់ បដិភាណប្បដិសម្ភិទានោះ ធម៌ទាំងឡាយណា ជាគោចររបស់បដិភាណប្បដិសម្ភិទា នោះ ធម៌ទាំងនោះជាអារម្មណ៍របស់បដិភាណប្បដិសម្ភិទានោះ ហេតុនោះ សេចក្តីដឹងក្នុងបដិភាណទាំងឡាយ លោកហៅថា បដិភាណប្បដិសម្ភិទា។ ក្នុងកាយេកាយានុបស្សនាសតិប្បដ្ឋាន មានធម៌ ១៥ មានអត្ថ ១៥ មាននិរុត្តិ ៣០ មានញាណ ៦០ នេះ វេទនាសុវេទនានុបស្សនា។បេ។ នេះ ចិត្តេចិត្តានុបស្សនា។បេ។
ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះ ធម្មេសុធម្មានុបស្សនា។បេ។ ថា នេះធម្មេសុធម្មានុបស្សនា ដែលតថាគតគួរចម្រើន។បេ។ ចក្ខុកើតហើយ។បេ។ ពន្លឺកើតឡើងហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះធម្មេសុធម្មានុបស្សនា ដែលតថាគតចម្រើនហើយ។បេ។
ID: 637641128127435620
ទៅកាន់ទំព័រ៖