ព្រះត្រៃបិដក ភាគ ៧១

ក្នុង​ធម្មេ​សុ​ធម្មា​នុបស្ស​នា​សតិ​ប្ប​ដ្ឋាន មានធម៌ ១៥ មាន​អត្ថ ១៥ មាន​និរុត្តិ ៣០ មាន​ញាណ ៦០ ក្នុង​សតិ​ប្ប​ដ្ឋាន​ទាំង ៤ មានធម៌ ៦០ មាន​អត្ថ ៦០ មាន​និរុត្តិ ១២០ មាន​ញាណ ២៤០។
 [៧៧] ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​មាន​ចក្ខុ​កើត​ហើយ។បេ។ មាន​ពន្លឺ​កើត​ហើយ ក្នុង​ធម៌​ទាំងឡាយ ដែល​មិនធ្លាប់​ឮក្នុង​កាលមុន​ថា នេះ​ឥទ្ធិបាទ ប្រកបដោយ​ឆន្ទ​សមាធិ និង​បធាន​សង្ខារ​ថា នេះ​ឥទ្ធិបាទ ប្រកបដោយ​វីរិយ​សមាធិ។បេ។ ថា នេះ​ឥទ្ធិបាទ​ប្រកបដោយ​ចិត្ត​សមាធិ។បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​មាន​ចក្ខុ កើត​ហើយ។បេ។ មាន​ពន្លឺ​កើត​ហើយ ក្នុង​ធម៌​ទាំងឡាយ ដែល​មិនធ្លាប់​ឮក្នុង​កាលមុន​ថា នេះ​ឥទ្ធិបាទ ប្រកបដោយ​វីមំសា​សមាធិ និង​បធាន​សង្ខារ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត មាន​ចក្ខុ​កើត​ហើយ។បេ។ មាន​ពន្លឺ​កើត​ហើយ ក្នុង​ធម៌​ទាំងឡាយ​ដែល មិនធ្លាប់​ឮក្នុង​កាលមុន​ថា នេះ​ឥទ្ធិបាទ ប្រកបដោយ​វីមំសា​សមាធិ និង​បធាន​សង្ខារ ដែល​តថាគត​គួរ​ចម្រើន។បេ។ ថា នេះ​ឥទ្ធិបាទ ប្រកបដោយ​វីមំសា​សមាធិ និង បធាន​សង្ខារ ដែល​តថាគត​ចម្រើន​ហើយ។
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 637641128442435973
ទៅកាន់ទំព័រ៖