ព្រះត្រៃបិដក ភាគ ៧១

 [៧៨] ចក្ខុ​កើត​ហើយ។បេ។ ពន្លឺ​កើត​ហើយ ក្នុង​ធម៌​ទាំងឡាយ​ដែល​មិនធ្លាប់​ឮ ក្នុង​កាលមុន​ថា នេះ​ឥទ្ធិបាទ ប្រកបដោយ​ឆន្ទ​សមាធិ និង​បធាន​សង្ខារ។បេ។ ថា នេះ ឥទ្ធិបាទ ប្រកបដោយ​ឆន្ទ​សមាធិ និង​បធាន​សង្ខារ ដែល​តថាគត​គួរ​ចម្រើន។បេ។ ចក្ខុ​កើត​ហើយ ញាណ​កើត​ហើយ បញ្ញា​កើត​ហើយ វិជ្ជា​កើត​ហើយ ពន្លឺ​កើត​ហើយ ក្នុង​ធម៌​ទាំងឡាយ​ដែល​មិនធ្លាប់​ឮក្នុង​ការ​មុន​ថា នេះ​ឥទ្ធិបាទ​ប្រកបដោយ​ឆន្ទ​សមាធិ និង​បធាន​សង្ខារ ដែល​តថាគត​ចម្រើន​ហើយ។ ពាក្យ​ថា ចក្ខុ​កើត​ហើយ ដោយ​អត្ថ ដូចម្តេច ពាក្យ​ថា ញាណ​កើត​ហើយ ដោយ​អត្ថ​ដូចម្តេច ពាក្យ​ថា បញ្ញា​កើត​ហើយ ដោយ​អត្ថ​ដូចម្តេច ពាក្យ​ថា វិជ្ជា​កើត​ហើយ ដោយ​អត្ថ​ដូចម្តេច ពាក្យ​ថា ពន្លឺ​កើត​ហើយ ដោយ​អត្ថ​ដូចម្តេច។ ពាក្យ​ថា ចក្ខុ​កើត​ហើយ ដោយ​អត្ថ​ថា​ឃើញ ពាក្យ​ថា ញាណ កើត​ហើយ ដោយ​អត្ថ​ថា​ដឹង ពាក្យ​ថា បញ្ញា​កើត​ហើយ ដោយ​អត្ថ​ថា​ដឹង​ច្បាស់ ពាក្យ​ថា វិជ្ជា​កើត​ហើយ ដោយ​អត្ថ​ថា​ចាក់ធ្លុះ ពាក្យ​ថា ពន្លឺ​កើត​ហើយ ដោយ​អត្ថ​ថា​ភ្លឺស្វាង ។
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 637641137245560545
ទៅកាន់ទំព័រ៖