ព្រះត្រៃបិដក ភាគ ៧១

ធម៌​ទាំងឡាយ​ណា ជា​គោចរ​របស់​និរុត្តិប្បដិ​សម្ភិទា​នោះ ធម៌​ទាំងនោះ​ជា​អារម្មណ៍ របស់​និរុត្តិប្បដិ​សម្ភិទា​នោះ ហេតុ​នោះ សេចក្តី​ដឹង​ក្នុង​និរុត្តិ​ទាំងឡាយ លោក​ហៅថា និរុត្តិប្បដិ​សម្ភិទា។ សេចក្តី​ដឹង​ក្នុង​ធម៌ ៥ សេចក្តី​ដឹង​ក្នុង​អត្ថ ៥ សេចក្តី​ដឹង​ក្នុង​និរុត្តិ ១០ សេចក្តី​ដឹង​ទាំង ២០ នេះ ជា​អារម្មណ៍​ផង ជា​គោចរ​ផង របស់​បដិភាណប្បដិសម្ភិទា ធម៌​ទាំងឡាយ​ណា ជា​អារម្មណ៍​របស់​បដិភាណប្បដិសម្ភិទា​នោះ ធម៌​ទាំងនោះ ជា​គោចរ​របស់​បដិភាណប្បដិសម្ភិទា​នោះ ធម៌​ទាំងឡាយ​ណា ជា​គោចរ​របស់​បដិភាណប្បដិសម្ភិទា​នោះ ធម៌​ទាំងនោះ​ជា​អារម្មណ៍​របស់​បដិភាណប្បដិសម្ភិទា​នោះ ហេតុ​នោះ សេចក្តី​ដឹង​ក្នុង​បដិភាណ​ទាំងឡាយ លោក​ហៅថា បដិភាណប្បដិសម្ភិទា។ ក្នុង​ឥទ្ធិបាទ​ប្រកបដោយ​ឆន្ទ​សមាធិ និង​បធាន​សង្ខារ មានធម៌ ១៥ មាន​អត្ថ ១៥ មាន​និរុត្តិ ៣០ មាន​ញាណ ៦០ នេះ ឥទ្ធិបាទ​ប្រកបដោយ​វីរិយ​សមាធិ។បេ។ នេះ​ឥទ្ធិបាទ ប្រកបដោយ​ចិត្ត​សមាធិ។បេ។
 ចក្ខុ​កើត​ហើយ។បេ។ ពន្លឺ​កើត​ហើយ ក្នុង​ធម៌​ទាំងឡាយ ដែល​មិនធ្លាប់​ឮក្នុង​កាលមុន​ថា នេះ​ឥទ្ធិបាទ ប្រកបដោយ​វីមំសា​សមាធិ និង​បធាន​សង្ខារ។បេ។ នេះ​ឥទ្ធិបាទ ប្រកបដោយ​វីមំសា​សមាធិ និង​បធាន​សង្ខារ ដែល​តថាគត​គួរ​ចម្រើន។បេ។
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 637641137758060619
ទៅកាន់ទំព័រ៖