ព្រះត្រៃបិដក ភាគ ៧១
ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះ ឥទ្ធិបាទប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ដែលតថាគតចម្រើនហើយ។បេ។ ក្នុងឥទ្ធិបាទប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ មានធម៌ ១៥ មានអត្ថ ១៥ មាននិរុត្តិ ៣០ មានញាណ ៦០ ក្នុងឥទ្ធិបាទទាំង ៤ មានធម៌ ៦០ មានអត្ថ ៦០ មាននិរុត្តិ ១២០ មានញាណ ២៤០។
[៧៩] ម្នាលភិក្ខុទាំងឡាយ វិបស្សីពោធិសត្វ មានចក្ខុកើតហើយ។បេ។ មាន ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនថា សមុទ័យ សមុទ័យ (ហេតុជាដែនកើតឡើង ហេតុជាដែនកើតឡើង) ម្នាលភិក្ខុទាំងឡាយ វិបស្សីពោធិសត្វ មានចក្ខុកើតហើយ។បេ។ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុង កាលមុនថា និរោធ និរោធ (ការរលត់ ការរលត់)។ ក្នុងវេយ្យាករណ៍ របស់វិបស្សីពោធិសត្វ មានធម៌ ១០ មានអត្ថ ១០ មាននិរុត្តិ ២០ មានញាណ ៤០។
ID: 637641138057904364
ទៅកាន់ទំព័រ៖