ព្រះត្រៃបិដក ភាគ ៧១

 ម្នាល​ភិក្ខុ​ទាំងឡាយ សិខី​ពោធិសត្វ។បេ។ វេស្សភូ​ពោធិសត្វ។បេ។ កកុស​ន្ធ​ពោធិសត្វ។បេ។ កោ​នាគ​មន​ពោធិសត្វ។បេ។ កស្សប​ពោធិសត្វ មាន​ចក្ខុ​កើត​ហើយ។បេ។ មាន​ពន្លឺ​កើត​ហើយ ក្នុង​ធម៌​ទាំងឡាយ​ដែល​មិនធ្លាប់​ឮក្នុង​កាលមុន​ថា សមុទ័យ សមុទ័យ (ហេតុ​ជា​ដែន​កើត ហេតុ​ជា​ដែន​កើត) ម្នាល​ភិក្ខុ​ទាំងឡាយ កស្សប​ពោធិសត្វ មាន​ចក្ខុ​កើត​ហើយ។បេ។ មាន​ពន្លឺ​កើត​ហើយ ក្នុង​ធម៌​ទាំងឡាយ ដែល​មិនធ្លាប់​ឮ ក្នុង​កាលមុន​ថា និរោធ និរោធ (ការ​រលត់ ការ​រលត់)។ ក្នុង​វេយ្យាករណ៍ របស់​កស្សប​ពោធិសត្វ មានធម៌ ១០ មាន​អត្ថ ១០ មាន​និរុត្តិ ២០ មាន​ញាណ ៤០។
 ម្នាល​ភិក្ខុ​ទាំងឡាយ គោតម​ពោធិសត្វ មាន​ចក្ខុ​កើត​ហើយ។បេ។ មាន​ពន្លឺ កើត​ហើយ ក្នុង​ធម៌​ទាំងឡាយ ដែល​មិនធ្លាប់​ឮក្នុង​កាលមុន​ថា សមុទ័យ សមុទ័យ (ហេតុ​ជា​ដែន​កើត ហេតុ​ជា​ដែន​កើត) ម្នាល​ភិក្ខុ​ទាំងឡាយ គោតម​ពោធិសត្វ មាន ចក្ខុ​កើត​ហើយ។បេ។ មាន​ពន្លឺ​កើត​ហើយ ក្នុង​ធម៌​ទាំងឡាយ ដែល​មិនធ្លាប់​ឮក្នុង កាលមុន​ថា និរោធ និរោធ (ការ​រលត់ ការ​រលត់)។ ក្នុង​វេយ្យាករណ៍​របស់​គោតម ពោធិសត្វ មានធម៌ ១០ មាន​អត្ថ ១០ មាន​និរុត្តិ ២០ មាន​ញាណ ៤០។
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 637641138313217600
ទៅកាន់ទំព័រ៖