ព្រះត្រៃបិដក ភាគ ៧១
ក្នុងវេយ្យាករណ៍ទាំង ៧ របស់ពោធិសត្វទាំង ៧ អង្គ មានធម៌ ៧០ មានអត្ថ ៧០ មាននិរុត្តិ ១៤០ មានញាណ ២៨០។
[៨០] ចក្ខុកើតហើយ ញាណកើតហើយ បញ្ញាកើតហើយ វិជ្ជាកើតហើយ ពន្លឺកើតហើយ ថា អត្ថនៃអភិញ្ញា របស់អភិញ្ញាទាំងប៉ុន្មាន ព្រះមានព្រះភាគទ្រង់ដឹងហើយ ឃើញហើយ ជ្រាបហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយដោយបញ្ញា អត្ថនៃអភិញ្ញា ព្រះមានព្រះភាគ មិនបានពាល់ត្រូវហើយដោយបញ្ញា មិនមានឡើយ ក្នុងអត្ថនៃអភិញ្ញា របស់អភិញ្ញា មានធម៌ ២៥ មានអត្ថ ២៥ មាននិរុត្តិ ៥០ មានញាណ ១០០ ចក្ខុកើតហើយ ញាណកើតហើយ បញ្ញាកើតហើយ វិជ្ជាកើតហើយ ពន្លឺកើតហើយថា អត្ថនៃបរិញ្ញា របស់បរិញ្ញាទាំងប៉ុន្មាន។បេ។ អត្ថនៃបហានៈ ទាំងប៉ុន្មាន។បេ។ អត្ថនៃភាវនា របស់ភាវនា ទាំងប៉ុន្មាន។បេ។ អត្ថនៃសច្ឆិកិរិយា របស់សច្ឆិកិរិយាទាំងប៉ុន្មាន ព្រះមានព្រះភាគទ្រង់ដឹងហើយ ឃើញហើយ ជ្រាបហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយបញ្ញា អត្ថនៃសច្ឆិកិរិយា ព្រះមានព្រះភាគមិនបានពាល់ត្រូវហើយ ដោយបញ្ញា មិនមានឡើយ ក្នុងអត្ថនៃសច្ឆិកិរិយា របស់សច្ឆិកិរិយា មានធម៌ ២៥ មានអត្ថ ២៥ មាន និរុត្តិ ៥០ មានញាណ ១០០ ក្នុងអត្ថនៃអភិញ្ញារបស់អភិញ្ញា
ID: 637641138584935546
ទៅកាន់ទំព័រ៖