ព្រះត្រៃបិដក ភាគ ៧១

ក្នុង​អត្ថ​នៃ​បរិញ្ញា របស់​បរិញ្ញា ក្នុង​អត្ថ​នៃ​បហា​នៈ​របស់​បហា​នៈ ក្នុង​អត្ថ​នៃ​ភាវនា​របស់​ភាវនា ក្នុង​អត្ថ​នៃ​សច្ឆិកិរិយា របស់​សច្ឆិកិរិយា មានធម៌ ១២៥ មាន​អត្ថ ១២៥ មាន​និរុត្តិ ២៥០ មាន​ញាណ ៥០០។
 [៨១] ចក្ខុ​កើត​ហើយ ញាណ​កើត​ហើយ បញ្ញា​កើត​ហើយ វិជ្ជា​កើត​ហើយ ពន្លឺ​កើត​ហើយ ថា អត្ថ​នៃ​ខន្ធ របស់​ខន្ធ​ទាំងប៉ុន្មាន ព្រះមានព្រះភាគ​ទ្រង់​ដឹង​ហើយ ឃើញ​ហើយ ជ្រាប​ហើយ ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ពាល់ត្រូវ​ហើយដោយ​បញ្ញា អត្ថ​នៃ​ខន្ធ ព្រះមានព្រះភាគ មិនបាន​ពាល់ត្រូវ​ហើយដោយ​បញ្ញា មិន​មាន​ឡើយ ក្នុង​អត្ថ​នៃ​ខន្ធ របស់​ខន្ធ​ទាំងឡាយ មានធម៌ ២៥ មាន​អត្ថ ២៥ មាន​និរុត្តិ ៥០ មាន​ញាណ ១០០ ចក្ខុ កើត​ហើយ។បេ។ ពន្លឺ​កើត​ហើយ​ថា អត្ថ​នៃ​ធាតុ របស់​ធាតុ​ទាំងប៉ុន្មាន។បេ។ អត្ថ នៃ​អាយតនៈ របស់អាយ​តនៈ​ទាំងប៉ុន្មាន អត្ថ​នៃ​សង្ខ​តៈ របស់​សង្ខ​តៈ​ទាំងប៉ុន្មាន អត្ថ​នៃ​អសង្ខ​តៈ របស់​អសង្ខ​តៈ​ទាំងប៉ុន្មាន ព្រះមានព្រះភាគ​ទ្រង់​ដឹង​ហើយ ឃើញ​ហើយ ជ្រាប​ហើយ ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ពាល់ត្រូវ​ហើយដោយ​បញ្ញា អត្ថ​នៃ​អសង្ខ​តៈ ព្រះមានព្រះភាគ ទ្រង់​មិនបាន​ពាល់ត្រូវ​ហើយដោយ​បញ្ញា មិន​មាន​ឡើយ ក្នុង​អត្ថ​នៃ​អសង្ខ​តៈ របស់​អសង្ខ​តៈ មានធម៌ ២៥ មាន​អត្ថ ២៥ មាន​និរុត្តិ ៥០ មាន​ញាណ ១០០
ថយ | ទំព័រទី ១៥៧ | បន្ទាប់
ID: 637641138898841955
ទៅកាន់ទំព័រ៖