ព្រះត្រៃបិដក ភាគ ៧១

ក្នុង​អត្ថ​នៃ​មគ្គ​របស់​មគ្គសច្ច មានធម៌ ២៥ មាន​អត្ថ ២៥ មាន​និរុត្តិ ៥០ មាន​ញាណ ១០០ ក្នុង​អរិយសច្ច​ទាំង ៤ មានធម៌ ១០០ មាន​អត្ថ ១០០ មាន​និរុត្តិ ២០០ មាន​ញាណ ៤០០។
 [៨៣] ចក្ខុ​កើត​ហើយ។បេ។ ពន្លឺ​កើត​ហើយ​ថា អត្ថ​នៃ​អត្ថប្បដិសម្ភិទា ព្រះមានព្រះភាគ ទ្រង់​ដឹង​ហើយ ឃើញ​ហើយ ជ្រាប​ហើយ ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ពាល់ត្រូវ​ហើយ ដោយ​បញ្ញា អត្ថ​នៃ​អត្ថប្បដិសម្ភិទា ព្រះមានព្រះភាគ មិនបាន​ពាល់ត្រូវ​ហើយ ដោយ​បញ្ញា​មិន​មាន​ឡើយ ក្នុង​អត្ថ​នៃ​អត្ថប្បដិសម្ភិទា របស់​អត្ថប្បដិសម្ភិទា មានធម៌ ២៥ មាន​អត្ថ ២៥ មាន​និរុត្តិ ៥០ មាន​ញាណ ១០០ ចក្ខុ​កើត​ហើយ។បេ។ ពន្លឺ​កើត​ហើយ​ថា អត្ថ​នៃ​ធម្មប្បដិ​សម្ភិទា របស់​ធម្មប្បដិ​សម្ភិទា​ទាំងប៉ុន្មាន។បេ។ អត្ថ​នៃ​និរុត្តិប្បដិ​សម្ភិទា របស់​និរុត្តិប្បដិ​សម្ភិទា​ទាំងប៉ុន្មាន អត្ថ​នៃ​បដិភាណប្បដិសម្ភិទា របស់​បដិភាណប្បដិសម្ភិទា​ទាំងប៉ុន្មាន ព្រះមានព្រះភាគ ទ្រង់​ដឹង​ហើយ ឃើញ​ហើយ ជ្រាប​ហើយ ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ពាល់ត្រូវ​ហើយដោយ​បញ្ញា អត្ថ​នៃ​បដិភាណប្បដិសម្ភិទា ព្រះមានព្រះភាគ មិនបាន​ពាល់ត្រូវ​ហើយដោយ​បញ្ញា មិន​មាន​ឡើយ
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 637641139506185610
ទៅកាន់ទំព័រ៖