ព្រះត្រៃបិដក ភាគ ៧១

 ម្នាល​អាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុ​ចម្រើន​សមថៈ មាន​វិបស្សនា​ជា​ប្រធាន កាល​ភិក្ខុ​នោះ ចម្រើន​សមថៈ​មាន​វិបស្សនា​ជា​ប្រធាន មគ្គ​ក៏​កើតឡើង ភិក្ខុ​នោះ ឈ្មោះថា​សេព ចម្រើន ធើ្វ​ឲ្យ​ច្រើន​នូវ​មគ្គ​នោះ កាល​ភិក្ខុ​នោះ សេព ចម្រើន ធើ្វ​ឲ្យ​ច្រើន​នូវ​មគ្គ​នោះ ភិក្ខុ​នោះ ក៏​លះ​សញ្ញោជនៈ​ទាំងឡាយ អនុស័យ​ទាំងឡាយ​ក៏​វិនាស។
 ម្នាល​អាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុ​ចម្រើន​ធម៌ ដែល​ជាប់គ្នា​ជាគូ​គឺ សមថៈ និង​វិបស្សនា កាល​ភិក្ខុ​នោះ​ចម្រើន​ធម៌ ដែល​ជាប់គ្នា​ជាគូ គឺ​សមថៈ និង​វិបស្សនា​នោះ មគ្គ​ក៏​កើតឡើង ភិក្ខុ​នោះ ឈ្មោះថា​សេព ចម្រើន ធ្វើឲ្យ​ច្រើន​នូវ​មគ្គ​នោះ កាល​ភិក្ខុ​នោះ​សេព ចម្រើន ធើ្វ​ឲ្យ​ច្រើន​នូវ​មគ្គ​នោះ ភិក្ខុ​នោះ​ក៏​លះ​សញ្ញោជនៈ​ទាំងឡាយ អនុស័យ​ទាំងឡាយ​ក៏​វិនាស។
 ម្នាល​អាវុសោ​ទាំងឡាយ មួយវិញទៀត ភិក្ខុ​មានចិត្ត​មិន​ច្រួល​ច្រាល​ដោយ ឧទ្ធច្ចៈ​ក្នុង​ធម៌ ម្នាល​អាវុសោ​ទាំងឡាយ មាន​សម័យ​ដែល​ចិត្ត​ឋិត​ល្អ តាំងនៅ​ស៊ប់ ជា​ចិត្ត​ខ្ពស់​ឯក តាំងនៅ​មាំ មគ្គ​របស់​ភិក្ខុ​នោះ ក៏​កើតឡើង
ថយ | ទំព័រទី ១៦ | បន្ទាប់
ID: 637640328161702033
ទៅកាន់ទំព័រ៖