ព្រះត្រៃបិដក ភាគ ៧១

ក្នុង​អត្ថ​នៃ​បដិភាណប្បដិសម្ភិទា របស់​បដិភាណប្បដិសម្ភិទា មានធម៌ ២៥ មាន​អត្ថ ២៥ មាន​និរុត្តិ ៥០ មាន​ញាណ ១០០ ក្នុង​បដិសម្ភិទា​ទាំង ៤ មានធម៌ ១០០ មាន​អត្ថ ១០០ មាន​និរុត្តិ ២០០ មាន​ញាណ ៤០០។
 [៨៤] ចក្ខុ​កើត​ហើយ។បេ។ ពន្លឺ​កើត​ហើយ​ថា ឥន្រ្ទិយ​បរោ​បរិ​យត្ត​ញ្ញាណ​ទាំងប៉ុន្មាន ព្រះមានព្រះភាគ ទ្រង់​ដឹង​ហើយ ឃើញ​ហើយ ជ្រាប​ហើយ ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ពាល់ត្រូវ​ហើយដោយ​ប្រាជ្ញា ឥន្រ្ទិយ​បរោ​បរិ​យត្ត​ញ្ញាណ ព្រះមានព្រះភាគ មិនបាន​ពាល់ត្រូវ​ហើយដោយ​ប្រាជ្ញា មិន​មាន​ឡើយ ក្នុង​ឥន្រ្ទិយ​បរោ​បរិ​យត្ត​ញ្ញាណ មាន ធម៌ ២៥ មាន​អត្ថ ២៥ មាន​និរុត្តិ ៥០ មាន​ញាណ ១០០ ចក្ខុ​កើត​ហើយ ញាណ​កើត​ហើយ បញ្ញា​កើត​ហើយ វិជ្ជា​កើត​ហើយ ពន្លឺ​កើត​ហើយ​ថា សត្តា​សយានុ​សយ​ញ្ញាណ ទាំងប៉ុន្មាន។បេ។ យម​កប្បា​ដិ​ហិ​រញ្ញា​ណទាំងប៉ុន្មាន មហាករុណា​សមាបត្តិ​ញ្ញាណ ទាំងប៉ុន្មាន អនាវ​រណ​ញ្ញាណ​ទាំងប៉ុន្មាន ព្រះមានព្រះភាគ ទ្រង់​ដឹង​ហើយ ឃើញ​ហើយ ជ្រាប​ហើយ ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ពាល់ត្រូវ​ហើយដោយ​បញ្ញា អនាវ​រណ​ញ្ញាណ ព្រះមានព្រះភាគ​មិន​ពាល់ត្រូវ​ហើយដោយ​បញ្ញា មិន​មាន​ឡើយ
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 637641139771498092
ទៅកាន់ទំព័រ៖