ព្រះត្រៃបិដក ភាគ ៧១

 ចក្ខុ​ជា​ធម៌ សេចក្តី​នៃ​ការ​ឃើញ​ជា​អត្ថ ញាណ​ជា​ធម៌ សេចក្តី​នៃ​ការ​ដឹង​ជា​អត្ថ បញ្ញា​ជា​ធម៌ សេចក្តី​នៃ​ការ​ដឹង​ច្បាស់ជា​អត្ថ វិជ្ជា​ជា​ធម៌ សេចក្តី​នៃ​ការ​ចាក់ធ្លុះ​ជា​អត្ថ ពន្លឺ​ជា​ធម៌ សេចក្តី​នៃ​ការ​ភ្លឺស្វាង​ជា​អត្ថ នេះឯង ធម៌​ទាំង ៥ អត្ថ​ទាំង ៥ ដែល​មានទុក្ខ​ជាទី​តាំង មានសច្ចៈ​ជាទី​តាំង មានសច្ចៈ​ជា​អារម្មណ៍ មានសច្ចៈ​ជា​គោចរ សង្រ្គោះ​ចូលក្នុង​សច្ចៈ រាប់​ចូលក្នុង​សច្ចៈ រួបរួម​ចូលក្នុង​សច្ចៈ ឋិតនៅ​ក្នុង​សច្ចៈ តាំងនៅ​ស៊ប់​ក្នុង​សច្ចៈ។
 [៨៦] សំនួរ​ត្រង់​ពាក្យ​ថា ធម្មចក្រ តើ​ធម្មចក្រ ដោយ​អត្ថ​ដូចម្តេច។ ឈ្មោះថា ធម្មចក្រ ព្រោះ​ព្រះ​មាន​ព្រះ​ភា​គទ្រង់​ញុំាង​ធម៌ និង​ចក្រ ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​ទ្រង់​ញុំាង​ចក្រ និង​ធម៌​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​ទ្រង់​ឲ្យ ប្រព្រឹត្តទៅ​ដោយ​ធម៌ ឈ្មោះថា​ធម្មចក្រ ព្រោះ​ទ្រង់​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​ធម្មចរិយា ឈ្មោះថា​ធម្មចក្រ ព្រោះ​ទ្រង់​ឋិតនៅ​ក្នុង​ធម៌ ហើយ​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​ទ្រង់​តាំងនៅ​ស៊ប់​ក្នុង​ធម៌ ហើយ​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​ទ្រង់​ញុំាង​សត្វ​ឲ្យ​តាំងនៅ​ស៊ប់​ក្នុង​ធម៌ ទើប​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​ទ្រង់​ដល់​នូវ​ការ​ស្ទាត់​ក្នុង​ធម៌ ហើយ​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​ទ្រង់​ញុំាង​សត្វ​ឲ្យ​ដល់​នូវ​ការ​ស្ទាត់​ក្នុង​ធម៌ ទើប​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​ទ្រង់​ដល់​នូវ បារមី​ក្នុង​ធម៌ ហើយ​ឲ្យ​ប្រព្រឹត្តទៅ
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 637641140720092228
ទៅកាន់ទំព័រ៖