ព្រះត្រៃបិដក ភាគ ៧១

ឈ្មោះថា​ធម្មចក្រ ព្រោះ​វីរិយិ​ន្ទ្រិយ​ជា​ធម៌ ទ្រង់​ញុំាង​ធម៌​នោះ​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​សតិន្រ្ទិយ​ជា​ធម៌ ទ្រង់​ញុំាង​ធម៌​នោះ​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​សមា​ធិន្ទ្រិយ​ជា​ធម៌ ទ្រង់​ញុំាង​ធម៌​នោះ​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​បញ្ញិន្រ្ទិយ​ជា​ធម៌ ទ្រង់​ញុំាង​ធម៌​នោះ​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​សទ្ធា​ពលៈ​ជា​ធម៌ ទ្រង់​ញុំាង​ធម៌​នោះ​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​វីរិយ​ពលៈ​ជា​ធម៌ ទ្រង់​ញុំាង​ធម៌​នោះ​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​សតិ​ពលៈ​ជា​ធម៌ ទ្រង់​ញុំាង​ធម៌​នោះ​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​សមាធិ​ពលៈ​ជា​ធម៌ ទ្រង់​ញុំាង​ធម៌​នោះ​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​បញ្ញា​ពលៈ​ជា​ធម៌ ទ្រង់​ញុំាង​ធម៌​នោះ​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​សតិ​សម្ពោ​ជ្ឈង្គ​ជា​ធម៌ ទ្រង់​ញុំាង​ធម៌​នោះ​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​ជា​ធម៌ ទ្រង់​ញុំាង​ធម៌​នោះ​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​វីរិយ​សម្ពោ​ជ្ឈង្គ​ជា​ធម៌ ទ្រង់​ញុំាង​ធម៌​នោះ​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​បី​តិ​សម្ពោ​ជ្ឈង្គ​ជា​ធម៌ ទ្រង់​ញុំាង​ធម៌​នោះ​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​បស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ​ជា​ធម៌ ទ្រង់​ញុំាង​ធម៌​នោះ​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​សមា​ធិ​សម្ពោ​ជ្ឈង្គ​ជា​ធម៌ ទ្រង់​ញុំាង​ធម៌​នោះ​ឲ្យ​ប្រព្រឹត្តទៅ
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 637641141244646749
ទៅកាន់ទំព័រ៖