ព្រះត្រៃបិដក ភាគ ៧១
ឈ្មោះថាធម្មចក្រ ព្រោះឧបេក្ខាសម្ពោជ្ឈង្គជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសម្មាទិដ្ឋិជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសម្មាសង្កប្បៈជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសម្មាវាចាជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសម្មាកម្មន្តៈជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសម្មាអាជីវៈជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសម្មាវាយាមៈជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសម្មាសតិជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសម្មាសមាធិជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះឥន្ទ្រិយដោយអត្ថថាជាអធិបតីជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យ ប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះពលៈ ដោយអត្ថថាមិនកម្រើកជាធម៌ ទ្រង់ញុំាង ធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះពោជ្ឈង្គៈ ដោយអត្ថថាចេញ (ចាកវដ្តៈ) ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះមគ្គ ដោយ អត្ថថាជាហេតុជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ
ID: 637641141456365551
ទៅកាន់ទំព័រ៖