ព្រះត្រៃបិដក ភាគ ៧១
ឈ្មោះថាធម្មចក្រ ព្រោះ សតិប្បដ្ឋាន ដោយអត្ថថាប្រុងប្រយ័ត្នជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះ ថាធម្មចក្រ ព្រោះសម្មប្បធាន ដោយអត្ថថាតម្កល់ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះឥទ្ធិបាទ ដោយអត្ថថាសម្រេចជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសច្ចៈ ដោយអត្ថថាពិត ជាធម៌ ទ្រង់ញុំាងធម៌នោះ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសមថៈ ដោយអត្ថថាមិនរាយមាយ ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រព្រោះវិបស្សនា ដោយអត្ថថា ពិចារណាឃើញ ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសមថៈ និងវិបស្សនា ដោយអត្ថថា មានរសតែមួយ ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះការជាប់គ្នាជាគូ ដោយអត្ថថា មិនប្រព្រឹត្តលើសគ្នា ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសីលវិសុទ្ធិ ដោយអត្ថថាសង្រួម ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះចិត្តវិសុទ្ធិ ដោយអត្ថថាមិនរាយមាយ ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ
ID: 637641141672927908
ទៅកាន់ទំព័រ៖