ព្រះត្រៃបិដក ភាគ ៧១

ឈ្មោះថា​ធម្មចក្រ ព្រោះ​ទិដ្ឋិ​វិសុទ្ធិ ដោយ​អត្ថ​ថា​ឃើញ ជា​ធម៌ ទ្រង់​ញុំាង​ធម៌​នោះ​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​វិមោក្ខ ដោយ​អត្ថ​ថា​រួច ជា​ធម៌ ទ្រង់​ញុំាង​ធម៌​នោះ​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​វិជ្ជា ដោយ​អត្ថ​ថា​ចាក់ធ្លុះ ជា​ធម៌ ទ្រង់​ញុំាង​ធម៌​នោះ​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​វិមុត្តិ ដោយ​អត្ថ​ថា​លះបង់ ជា​ធម៌ ទ្រង់​ញុំាង​ធម៌​នោះ ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​ខយ​ញ្ញាណ ដោយ​អត្ថ​ថា​កាត់​ផ្តាច់ ជា​ធម៌ ទ្រង់​ញុំាង​ធម៌​នោះ​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​អនុ​ប្បា​ទញ្ញាណ ដោយ​អត្ថ​ថា​ស្ងប់ ជា​ធម៌ ទ្រង់​ញុំាង​ធម៌​នោះ ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​ឆន្ទៈ ដោយ​អត្ថ​ថា​ជា​ឫស ជា​ធម៌ ទ្រង់​ញុំាង​ធម៌​នោះ​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​មនសិ​កា​រៈ ដោយ​អត្ថ​ថា​កើតឡើង​ព្រម ជា​ធម៌ ទ្រង់​ញុំាង​ធម៌​នោះ​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​ផស្សៈ ដោយ​អត្ថ​ថា​រួបរួម ជា​ធម៌ ទ្រង់​ញុំាង​ធម៌​នោះ​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​វេទនា ដោយ​អត្ថ​ថា​ប្រជុំ​ចុះ ជា​ធម៌ ទ្រង់​ញុំាង​ធម៌​នោះ​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​សមាធិ ដោយ​អត្ថ​ថា​ជា​ប្រមុខ ជា​ធម៌ ទ្រង់​ញុំាង​ធម៌​នោះ​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​សតិ ដោយ​អត្ថ​ថា​ជា​អធិបតី ជា​ធម៌ ទ្រង់​ញុំាង​ធម៌​នោះ​ឲ្យ​ប្រព្រឹត្តទៅ
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 637641141893553011
ទៅកាន់ទំព័រ៖