ព្រះត្រៃបិដក ភាគ ៧១
ចក្ខុ ជាធម៌ សេចក្តីនៃការឃើញ ជាអត្ថ។បេ។ ពន្លឺជាធម៌ សេចក្តីនៃការណ៍ភ្លឺស្វាង ជាអត្ថ ធម៌ទាំង ៥ អត្ថទាំង ៥ នេះ មានសមុទ័យជាទីតាំង មានសច្ចៈជាទីតាំង។បេ។ មាននិរោធជាទីតាំង មានមគ្គជាទីតាំង មានសច្ចៈជាទីតាំង មានសច្ចៈជាអារម្មណ៍ មានសច្ចៈជាគោចរ សង្រ្គោះចូលក្នុងសច្ចៈ រាប់បញ្ចូលក្នុងសច្ចៈ រួបរួមចូលក្នុងសច្ចៈ ឋិតនៅក្នុងសច្ចៈ តាំងនៅស៊ប់ក្នុងសច្ចៈ។
សំនួរត្រង់ពាក្យថា ធម្មចក្រ តើធម្មចក្រ ដោយអត្ថដូចម្តេច។ ឈ្មោះថាធម្មចក្រ ព្រោះព្រះមានព្រះភាគ ទ្រង់ញុំាងធម៌ និងចក្រឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ញុំាងចក្រ និងធម៌ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ឲ្យប្រព្រឹត្ត ទៅដោយធម៌ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ឲ្យប្រព្រឹត្តទៅ ដោយធម្មចរិយា ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ឋិតនៅក្នុងធម៌ហើយ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់តាំងនៅស៊ប់ក្នុងធម៌ហើយ ឲ្យប្រព្រឹត្តទៅ។បេ។ ឈ្មោះថាធម្មចក្រ ព្រោះអមតនិព្វាន ដោយអត្ថថាជាទីបំផុត (នៃកិច្ចក្នុងសាសនា) ជាធម៌ ទ្រង់ញុំាងធម៌នោះ ឲ្យប្រព្រឹត្តទៅ។
[៨៩] ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតហើយ។បេ។ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះកាយេកាយានុបស្សនា
ID: 637641142886834369
ទៅកាន់ទំព័រ៖