ព្រះត្រៃបិដក ភាគ ៧១

ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត មាន​ចក្ខុ​កើ​តហហើយ។បេ។ មាន​ពន្លឺ​កើត​ហើយ ក្នុង ធម៌​ទាំងឡាយ​ដែល​មិនធ្លាប់​ឮក្នុង​កាលមុន​ថា នេះ​កាយេ​កាយានុបស្សនា ដែល​តថាគត​គួរ​ចម្រើន។បេ។ ថា នេះ​កាយេ​កាយានុបស្សនា ដែល​តថាគត​ចម្រើន​ហើយ។បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត មាន​ចក្ខុ​កើត​ហើយ។បេ។ មាន​ពន្លឺ​កើត​ហើយ ក្នុង​ធម៌​ទាំងឡាយ​ដែល​មិនធ្លាប់​ឮក្នុង​កាលមុន​ថា នេះ​វេទនា​សុ​វេទ​នា​នុបស្ស​នា។បេ។ ថា នេះ ចិ​ត្តេ​ចិ​ត្តា​នុបស្ស​នា។បេ។ ថា នេះ​ធម្មេ​សុ​ធម្មា​នុបស្ស​នា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត មាន​ចក្ខុ​កើត​ហើយ។បេ។ មាន​ពន្លឺ​កើត​ហើយ ក្នុង​ធម៌​ទាំងឡាយ ដែល​មិនធ្លាប់​ឮក្នុង​កាលមុន​ថា នេះ​ធម្មេ​សុ​ធម្មា​នុបស្ស​នា ដែល​តថាគត​គួរ​ចម្រើន។បេ។ ថា នេះ ធម្មេ​សុ​ធម្មា​នុបស្ស​នា ដែល​តថាគត​ចម្រើន​ហើយ ចក្ខុ​កើត​ហើយ។បេ។ ពន្លឺ​កើត​ហើយ ក្នុង​ធម៌​ទាំងឡាយ​ដែល​មិនធ្លាប់​ឮក្នុង​កាលមុន​ថា នេះ​កាយេ​កាយានុបស្សនា ចក្ខុ​កើត​ហើយ។បេ។ ពន្លឺ​កើត​ហើយ ក្នុង​ធម៌​ទាំងឡាយ​ដែល​មិនធ្លាប់​ឮក្នុង​កាលមុន​ថា នេះ​កាយេ​កាយានុបស្សនា ដែល​តថាគត​គួរ​ចម្រើន។បេ។ ថា នេះ​កាយេ​កាយានុបស្សនា ដែល​តថាគត​ចម្រើន​ហើយ។ ពាក្យ​ថា ចក្ខុ​កើត​ហើយ ដោយ​អត្ថ​ដូចម្តេច។បេ។ ពាក្យ​ថា ពន្លឺ​កើត​ហើយ ដោយ​អត្ថ​ថាដូចម្តេច។បេ។ ពាក្យ​ថា ចក្ខុ​កើត​ហើយ ដោយ​អត្ថ​ថា​ឃើញ។បេ។ ពាក្យ​ថា ពន្លឺ​កើត​ហើយ ដោយ​អត្ថ​ថា ភ្លឺស្វាង។
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 637641143183240471
ទៅកាន់ទំព័រ៖