ព្រះត្រៃបិដក ភាគ ៧១

 ចក្ខុ ជា​ធម៌ សេចក្តី​នៃ​ការ​ឃើញ ជា​អត្ថ។បេ។ ពន្លឺ ជា​ធម៌ សេចក្តី​នៃ​ការណ៍​ភ្លឺស្វាង ជា​អត្ថ ធម៌​ទាំង ៥ អត្ថ​ទាំង ៥ នេះ មាន​កាយ​ជាទី​តាំង មានសតិ​ប្ប​ដ្ឋាន​ជាទី​តាំង។បេ។ មាន​វេទនា​ជាទី​តាំង មានសតិ​ប្ប​ដ្ឋាន​ជាទី​តាំង មានចិត្តជា​ទីតាំង មាន សតិ​ប្ប​ដ្ឋាន​ជាទី​តាំង មានធម៌​ជាទី​តាំង មានសតិ​ប្ប​ដ្ឋាន​ជាទី​តាំង មានសតិ​ប្ប​ដ្ឋាន​ជា​អារម្មណ៍ មានសតិ​ប្ប​ដ្ឋាន​ជា​គោចរ សង្រ្គោះ​ចូលក្នុង​សតិ​ប្ប​ដ្ឋាន រាប់បញ្ចូល​ក្នុង​សតិ​ប្ប​ដ្ឋាន រួបរួម​ចូលក្នុង​សតិ​ប្ប​ដ្ឋាន ឋិតនៅ​ក្នុង​សតិ​ប្ប​ដ្ឋាន តាំងនៅ​ស៊ប់​ក្នុង​សតិ​ប្ប​ដ្ឋាន។
 សំនួរ​ត្រង់​ពាក្យ​ថា ធម្មចក្រ តើ​ធម្មចក្រ ដោយ​អត្ថ​ដូចម្តេច។ ឈ្មោះថា​ធម្មចក្រ ព្រោះ​ព្រះមានព្រះភាគ ទ្រង់​ញុំាង​ធម៌ និង​ចក្រ​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​ទ្រង់​ញុំាង​ចក្រ និង​ធម៌ ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​ទ្រង់​ឲ្យ​ប្រព្រឹត្ត ទៅ​ដោយ​ធម៌ ឈ្មោះថា​ធម្មចក្រ ព្រោះ​ទ្រង់​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​ធម្មចរិយា ឈ្មោះថា ធម្មចក្រ ព្រោះ​ទ្រង់​ឋិតនៅ​ក្នុង​ធម៌​ហើយ ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ ទ្រង់​តាំងនៅ​ស៊ប់​ក្នុង​ធម៌​ហើយ ឲ្យ​ប្រព្រឹត្តទៅ។បេ។ ឈ្មោះថា​ធម្មចក្រ ព្រោះ​អមត​និព្វាន ដោយ​អត្ថ​ថា​ជាទីបំផុត (នៃ​កិច្ច​ក្នុង​សាសនា) ជា​ធម៌ ទ្រង់​ញុំាង​ធម៌​នោះ​ឲ្យ​ប្រព្រឹត្តទៅ។
ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 637641143492771647
ទៅកាន់ទំព័រ៖