ព្រះត្រៃបិដក ភាគ ៧១

 [៩០] ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត មាន​ចក្ខុ​កើត​ហើយ។បេ។ មាន​ពន្លឺ​កើត​ហើយ ក្នុង​ធម៌​ទាំងឡាយ​ដែល​មិនធ្លាប់​ឮក្នុង​កាលមុន​ថា នេះ​ឥទ្ធិបាទ(១) ប្រកបដោយ​ឆន្ទ​សមាធិ(២) និង​បធាន​សង្ខារ(៣) ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត មាន​ចក្ខុ​កើត​ហើយ។បេ។ មាន​ពន្លឺ​កើត​ហើយ ក្នុង​ធម៌​ទាំងឡាយ ដែល​មិនធ្លាប់​ឮក្នុង​កាលមុន​ថា នេះ ឥទ្ធិបាទ ប្រកបដោយ​ឆន្ទ​សមាធិ និង​បធាន​សង្ខារ ដែល​តថាគត​គួរ​ចម្រើន។បេ។ ថា នេះ ឥទ្ធិបាទ ប្រកបដោយ​ឆន្ទ​សមាធិ និង​បធាន​សង្ខារ ដែល​តថាគត​ចម្រើន​ហើយ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត មាន​ចក្ខុ​កើត​ហើយ។បេ។ មាន​ពន្លឺ​កើត​ហើយ ក្នុង​ធម៌​ទាំងឡាយ​ដែល​មិនធ្លាប់​ឮក្នុង​កាលមុន​ថា នេះ​ឥទ្ធិបាទ ប្រកបដោយ​វីរិយ​សមាធិ។បេ។ ថា នេះ ឥទ្ធិបាទ ប្រកបដោយ​ចិត្ត​សមាធិ។បេ។ ថា នេះ ឥទ្ធិបាទ​ប្រកបដោយ​វីមំសា​សមាធិ និង​បធាន​សង្ខារ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត មាន​ចក្ខុ​កើត​ហើយ។បេ។ មាន​ពន្លឺ​កើត​ហើយ ក្នុង​ធម៌​ទាំងឡាយ ដែល​មិនធ្លាប់​ឮក្នុង​កាលមុន​ថា នេះ ឥទ្ធិបាទ ប្រកបដោយ​វីមំសា​សមាធិ និង​បធាន​សង្ខារ ដែល​តថាគត​គួរ​ចម្រើន។បេ។ ថា នេះ ឥទ្ធិបាទ ប្រកបដោយ​វីមំសា​សមាធិ និង​បធាន​សង្ខារ ដែល​តថាគត​ចម្រើន​ហើយ។
(១) ធម៌​ជា​ជើង​នៃ​ឫទ្ធិ ឬជាទី​តាំង​នៃ​ឫទ្ធិ។ (២) សមាធិ​មាន​ឆន្ទៈ​ជាហេតុ ឬថា សមាធិ​អាស្រ័យ​ឆន្ទៈ។ (៣) បាន​ដល់​សម្ម​ប្ប​ធាន​ទាំង ៤។
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 637641143933552968
ទៅកាន់ទំព័រ៖