ព្រះត្រៃបិដក ភាគ ៧១
ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ចក្ខុកើតហើយ ញាណកើតហើយ បញ្ញាកើតហើយ វិជ្ជាកើតហើយ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះ ឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ដែលតថាគតគួរចម្រើន។បេ។ ថា នេះ ឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ដែលតថាគតចម្រើនហើយ។ ពាក្យថា ចក្ខុកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា ញាណកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា បញ្ញាកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា វិជ្ជាកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា ពន្លឺកើតហើយ ដោយអត្ថដូចម្តេច។ ពាក្យថា ចក្ខុកើតហើយ ដោយអត្ថថាឃើញ ពាក្យថា ញាណកើតហើយ ដោយអត្ថថាដឹង ពាក្យថា បញ្ញាកើតហើយ ដោយអត្ថថាដឹងច្បាស់ ពាក្យថា វិជ្ជាកើតហើយ ដោយអត្ថថាចាក់ធ្លុះ ពាក្យថា ពន្លឺកើតហើយ ដោយអត្ថថាភ្លឺស្វាង។
ចក្ខុ ជាធម៌ សេចក្តីនៃការឃើញ ជាអត្ថ ញាណជាធម៌ សេចក្តីនៃការដឹង ជាអត្ថ បញ្ញា ជាធម៌ សេចក្តីនៃការដឹងច្បាស់ ជាអត្ថ
ID: 637641144195897080
ទៅកាន់ទំព័រ៖