ព្រះត្រៃបិដក ភាគ ៧១
វិជ្ជាជាធម៌ សេចក្តីនៃការចាក់ធ្លុះ ជាអត្ថ ពន្លឺជាធម៌ សេចក្តីនៃការណ៍ភ្លឺស្វាងជាអត្ថ ធម៌ទាំង ៥ អត្ថទាំង ៥ នេះ មានឆន្ទៈជាទីតាំង មានឥទ្ធិបាទជាទីតាំង មានឥទ្ធិបាទជាអារម្មណ៍ មានឥទ្ធិបាទជាគោចរ សង្រ្គោះចូលក្នុងឥទ្ធិបាទ រាប់បញ្ចូលក្នុងឥទ្ធិបាទ រួបរួមចូលក្នុងឥទ្ធិបាទ ឋិតនៅក្នុងឥទ្ធិបាទ តាំងនៅស៊ប់ក្នុងឥទ្ធិបាទ។
សំនួរត្រង់ពាក្យថា ធម្មចក្រ តើធម្មចក្រ ដោយអត្ថដូចម្តេច។ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ញុំាងធម៌ និងចក្រ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ញុំាង ចក្រ និងធម៌ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ឲ្យប្រព្រឹត្តទៅដោយធម៌ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ឲ្យប្រព្រឹត្តទៅដោយធម្មចរិយា ឈ្មោះថាធម្មចក្រ ព្រោះ ទ្រង់ឋិតនៅក្នុងធម៌ហើយ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់តាំងនៅ ស៊ប់ក្នុងធម៌ហើយ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ញុំាងសត្វឲ្យតាំង នៅក្នុងធម៌ ទើបឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ដល់នូវការស្ទាត់ក្នុង ធម៌ហើយ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ញុំាងសត្វឲ្យដល់នូវការ ស្ទាត់ក្នុងធម៌ ទើបឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ដល់នូវបារមីក្នុងធម៌ ហើយ ឲ្យប្រព្រឹត្តទៅ
ID: 637641144476521633
ទៅកាន់ទំព័រ៖