ព្រះត្រៃបិដក ភាគ ៧១
ពាក្យថា ចក្ខុកើតហើយ ដោយអត្ថដូចម្តេច។បេ។ ពាក្យថា ពន្លឺកើតហើយ ដោយអត្ថដូចម្តេច។ ពាក្យថា ចក្ខុកើតហើយ ដោយអត្ថថាឃើញ។បេ។ ពាក្យថា ពន្លឺកើតហើយ ដោយ អត្ថថាភ្លឺស្អាង។
ចក្ខុជាធម៌ សេចក្តីនៃការយល់ឃើញ ជាអត្ថ។បេ។ ពន្លឺជាធម៌ សេចក្តីនៃការណ៍ភ្លឺស្វាងជាអត្ថ ធម៌ទាំង ៥ អត្ថទាំង ៥ នេះ មានវីរិយៈជាទីតាំង មានឥទ្ធិបាទជាទីតាំង។បេ។ មានចិត្តជាទីតាំង មានឥទ្ធិបាទជាទីតាំង មានវីមំសាជាទីតាំង មានឥទ្ធិបាទជាទីតាំង មានឥទ្ធិបាទជាអារម្មណ៍ មានឥទ្ធិបាទជាគោចរ សង្រ្គោះចូលក្នុងឥទ្ធិបាទ រាប់បញ្ចូលក្នុងឥទ្ធិបាទ រួបរួមចូលក្នុងឥទ្ធិបាទ ឋិតនៅក្នុងឥទ្ធិបាទ តាំងនៅស៊ប់ក្នុងឥទ្ធិបាទ។
សំនួរត្រង់ពាក្យថា ធម្មចក្រ តើធម្មចក្រ ដោយអត្ថដូចម្តេច។ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ញុំាងធម៌ និងចក្រឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ញុំាងចក្រ និងធម៌ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ឲ្យប្រព្រឹត្តទៅដោយធម៌ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ឲ្យប្រព្រឹត្តទៅដោយធម្មចរិយា ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ឋិតនៅក្នុងធម៌ហើយ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់តាំងនៅស៊ប់ក្នុងធម៌ហើយ ឲ្យប្រព្រឹត្តទៅ។បេ។ ឈ្មោះថាធម្មចក្រ ព្រោះអមតនិព្វានជាធម៌ ដោយអត្ថថា ជាទីបំផុត (នៃកិច្ចក្នុងសាសនា) ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ។
ចប់ ធម្មចក្កកថា។
ID: 637641145268084260
ទៅកាន់ទំព័រ៖