ព្រះត្រៃបិដក ភាគ ៧១
សំនួរត្រង់ពាក្យថា មគ្គក៏កើតឡើង តើមគ្គកើតឡើងដូចមេ្តច មគ្គគឺសម្មាទិដ្ឋិ ដោយអត្ថថាឃើញ កើតឡើង មគ្គគឺសម្មាសង្កប្បៈ ដោយអត្ថថា លើកចិត្តឡើង (កាន់អារម្មណ៍) កើតឡើង មគ្គគឺសម្មាវាចា ដោយអត្ថថាកំណត់ កើតឡើង មគ្គគឺ សម្មាកម្មន្តៈ ដោយអត្ថថាខ្នះខ្នែង កើតឡើង មគ្គគឺសម្មាអាជីវៈ ដោយអត្ថថាផូរផង់ កើតឡើង មគ្គគឺសម្មាវាយាមៈ ដោយអត្ថថាផ្គងទុក កើតឡើង មគ្គគឺសម្មាសតិ ដោយអត្ថថាប្រុង កើតឡើង មគ្គគឺសម្មាសមាធិ ដោយអត្ថថាមិនរាយមាយ កើតឡើង មគ្គកើតឡើង យ៉ាងនេះឯង។
អធិប្បាយពាក្យថា ភិក្ខុនោះ ឈ្មោះថាសេព ចម្រើន ធើ្វឲ្យច្រើននូវមគ្គនោះ ត្រង់ពាក្យថា សេព តើសេពដូចមេ្តច។ ភិក្ខុកាលនឹករំពឹងរក (នូវមគ្គ) ឈ្មោះថាសេព កាលដឹង ឈ្មោះថាសេព កាលឃើញ ឈ្មោះថាសេព កាលពិចារណា ឈ្មោះថាសេព កាលអធិដ្ឋាននូវចិត្ត ឈ្មោះថាសេព កាលជឿស៊ប់ដោយសទ្ធា ឈ្មោះថាសេព កាលផ្គងនូវព្យាយាម ឈ្មោះថាសេព កាលប្រុងនូវស្មារតី ឈ្មោះថាសេព កាលតំកល់ទុកនូវចិត្ត ឈ្មោះថាសេព កាលដឹងច្បាស់ដោយបញ្ញា ឈ្មោះថាសេព
ID: 637640329008420722
ទៅកាន់ទំព័រ៖