ព្រះត្រៃបិដក ភាគ ៧១
ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ឥតប្រកបក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ គ្មានប្រកបក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយស្អាតចាកលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយស្អាតជាងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ស្អាតអំពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ស្អាតវិសេសជាងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយស្អាតវិសេសអំពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ស្អាតវិសេសក្រៃលែងជាងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយចេញចាកលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយចេញអំពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ចេញពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ វៀរចាកលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ វៀរអំពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ វៀរពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនជាប់ក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនប្រកាន់ក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនជំពាក់ក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ផ្តាច់បង់នូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ឈ្មោះថាលោកកុត្តរៈ ព្រោះផ្តាច់បង់នូវលោក
ID: 637641146063240555
ទៅកាន់ទំព័រ៖