ព្រះត្រៃបិដក ភាគ ៧១

ធម៌​ទាំងឡាយ រម្ងាប់​បង់​នូវ​លោក ឈ្មោះថា​លោ​កុត្ត​រៈ ឈ្មោះថា​លោ​កុត្ត​រៈ ព្រោះ​រម្ងាប់​បង់​នូវ​លោក ធម៌​ទាំងឡាយ មានការ​មិន​ត្រឡប់​មកកាន់​លោក ឈ្មោះថា​លោ​កុត្ត​រៈ ធម៌​ទាំងឡាយ ទៅ​ផុត​ពី​លោក ឈ្មោះថា​លោ​កុត្ត​រៈ ធម៌​ទាំងឡាយ មិនជា​វិស័យ​នៃ​លោក ឈ្មោះថា​លោ​កុត្ត​រៈ ធម៌​ទាំងឡាយ មិន​សាធារណ៍​ដល់​លោក ឈ្មោះថា​លោ​កុត្ត​រៈ ធម៌​ទាំងឡាយ ខ្ជាក់​ចោល​នូវ​លោក ឈ្មោះថា​លោ​កុត្ត​រៈ ធម៌​ទាំងឡាយ មិន​ត្រឡប់​មកកាន់​លោក ឈ្មោះថា​លោ​កុត្ត​រៈ ធម៌​ទាំងឡាយ លះបង់​នូវ​លោក ឈ្មោះថា​លោ​កុត្ត​រៈ ធម៌​ទាំងឡាយ មិន​ញុំាង​លោក​ឲ្យ​កើត ឈ្មោះថា​លោ​កុត្ត​រៈ ធម៌​ទាំងឡាយ មិន​ស្រឡាប​នូវ​លោក ឈ្មោះថា​លោ​កុត្ត​រៈ ធម៌​ទាំងឡាយ នាំចេញ​នូវ​លោក ឈ្មោះថា​លោ​កុត្ត​រៈ ធម៌​ទាំងឡាយ​កម្ចាត់បង់​នូវ​លោក ឈ្មោះថា​លោ​កុត្ត​រៈ ធម៌​ទាំងឡាយ មិន​ឱបក្រសោប​នូវ​លោក ឈ្មោះថា​លោ​កុត្ត​រៈ ធម៌​ទាំងឡាយ ប្រព្រឹត្ត​កន្លង គ្រប​សង្កត់​នូវ​លោក ហើយ​ប្រតិ​ស្ថាន ឈ្មោះថា​លោ​កុត្ត​រៈ។

ចប់ លោកុត្តរ​កថា។

ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 637641146323709257
ទៅកាន់ទំព័រ៖