ព្រះត្រៃបិដក ភាគ ៧១
ឈ្មោះថាសទ្ធាពលៈ ដោយអត្ថថា អធិដ្ឋានចិត្ត ឈ្មោះថាសទ្ធាពលៈ ដោយអត្ថថា ញុំាងចិត្តឲ្យផូរផង់ ឈ្មោះថាសទ្ធាពលៈ ដោយអត្ថថា បាននូវគុណវិសេស ឈ្មោះថាសទ្ធាពលៈ ដោយអត្ថថា ចាក់ធ្លុះនូវគុណដ៏ក្រៃលែង ឈ្មោះថាសទ្ធាពលៈ ដោយអត្ថថា ត្រាស់ដឹងនូវសច្ចៈ ឈ្មោះថាសទ្ធាពលៈ ដោយអត្ថថា ឲ្យតាំងនៅស៊ប់ក្នុងនិរោធ នេះ សទ្ធាពលៈ។
វីរិយពលៈ តើដូចម្តេច។ ឈ្មោះថាវីរិយពលៈ ព្រោះជាធម្មជាតមិនញាប់ញ័រដោយសេចក្តីខ្ជិល ឈ្មោះថាវីរិយពលៈ ដោយអត្ថថា ទំនុកបម្រុងនូវសហជាតធម៌ទាំងឡាយ ឈ្មោះថាវីរិយពលៈ ដោយអត្ថថា គ្របសង្កត់នូវកិលេសទាំងឡាយ ឈ្មោះថាវីរិយពលៈ ដោយអត្ថថា ជម្រះនូវគុណ មានកិរិយាត្រាស់ដឹងជាដើម ឈ្មោះថាវីរិយពលៈ ដោយអត្ថថា អធិដ្ឋានចិត្ត ឈ្មោះថាវីរិយពលៈ ដោយអត្ថថា ញុំាងចិត្តឲ្យផូរផង់ ឈ្មោះថាវីរិយពលៈ ដោយអត្ថថា បាននូវគុណវិសេស ឈ្មោះថាវីរិយពលៈ ដោយអត្ថថា ចាក់ធ្លុះនូវគុណដ៏ក្រៃលែង ឈ្មោះថាវីរិយពលៈ ដោយអត្ថថា ត្រាស់ដឹងនូវសច្ចៈ ឈ្មោះថាវីរិយពលៈ ដោយអត្ថថា ឲ្យតាំងនៅស៊ប់ក្នុងនិរោធ នេះ វីរិយពលៈ។
ID: 637641147037302960
ទៅកាន់ទំព័រ៖