ព្រះត្រៃបិដក ភាគ ៧១

 សតិ​ពលៈ តើ​ដូចម្តេច។ ឈ្មោះថា​សតិ​ពលៈ ព្រោះ​ជា​ធម្មជាត​មិន​ញាប់ញ័រ​ដោយ​សេចក្តី​ប្រមាទ ឈ្មោះថា​សតិ​ពលៈ ដោយ​អត្ថ​ថា ទំនុកបម្រុង​នូវ​សហជាត​ធម៌​ទាំងឡាយ។បេ។ ឈ្មោះថា​សតិ​ពលៈ ដោយ​អត្ថ​ថា ឲ្យ​តាំងនៅ​ស៊ប់​ក្នុង​និរោធ នេះ សតិ​ពលៈ។
 សមាធិ​ពលៈ តើ​ដូចម្តេច។ ឈ្មោះថា​សមាធិ​ពលៈ ព្រោះ​ជា​ធម្មជាត​មិន​ញាប់ញ័រ​ដោយ​សេចក្តី​រាយមាយ ឈ្មោះថា​សមាធិ​ពលៈ ដោយ​អត្ថ​ថា ទំនុកបម្រុង​នូវ​សហជាត​ធម៌​ទាំងឡាយ។បេ។ ឈ្មោះថា​សមាធិ​ពលៈ ដោយ​អត្ថ​ថា ឲ្យ​តាំងនៅ​ស៊ប់​ក្នុង​និរោធ នេះ សមាធិ​ពលៈ។
 បញ្ញា​ពលៈ តើ​ដូចម្តេច។ ឈ្មោះថា​បញ្ញា​ពលៈ ព្រោះ​ជា​ធម្មជាត​មិន​ញាប់ញ័រ​ដោយ​អវិជ្ជា ឈ្មោះថា​បញ្ញា​ពលៈ ដោយ​អត្ថ​ថា ទំនុកបម្រុង​នូវ​សហជាត​ធម៌​ទាំងឡាយ។បេ។ ឈ្មោះថា​បញ្ញា​ពលៈ ដោយ​អត្ថ​ថា ឲ្យ​តាំងនៅ​ស៊ប់​ក្នុង​និរោធ នេះ បញ្ញា​ពលៈ។
 [៩៤] ហិរិ​ពលៈ តើ​ដូចម្តេច។ ឈ្មោះថា​ហិរិ​ពលៈ ព្រោះ​ជា​ធម្មជាត​ខ្ពើម​កាមច្ឆន្ទៈ​ដោយ​នេក្ខម្មៈ ឈ្មោះថា​ហិរិ​ពលៈ ព្រោះ​ខ្ពើម​ព្យាបាទ​ដោយ​អព្យាបាទ ឈ្មោះ ថា​ហិរិ​ពលៈ ព្រោះ​ខ្ពើម​ថីនមិទ្ធៈ​ដោយ​អាលោក​សញ្ញា ឈ្មោះថា​ហិរិ​ពលៈ ព្រោះ​ខ្ពើម​ឧទ្ធច្ចៈ ដោយ​សេចក្តី​មិន​រាយមាយ
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 637641147397147097
ទៅកាន់ទំព័រ៖