ព្រះត្រៃបិដក ភាគ ៧១

ឈ្មោះថា​ហិរិ​ពលៈ ព្រោះ​ខ្ពើម​វិចិកិច្ឆា​ដោយ​កិរិយា​កំណត់​នូវ​ធម៌ ឈ្មោះថា​ហិរិ​ពលៈ ព្រោះ​ខ្ពើម​អវិជ្ជា​ដោយ​ញាណ ឈ្មោះថា​ហិរិ​ពលៈ ព្រោះ​ខ្ពើម​សេចក្តី​មិន​ត្រេកអរ ដោយ​បាមោជ្ជៈ ឈ្មោះថា​ហិរិ​ពលៈ ព្រោះ​ខ្ពើម​នី​វរ​ណៈ ដោយ​បឋមជ្ឈាន។បេ។ ឈ្មោះថា​ហិរិ​ពលៈ ព្រោះ​ខ្ពើម​កិលេស​ទាំងពួង ដោយ​អរហត្តមគ្គ នេះ ហិរិ​ពលៈ។
 ឱត្តប្ប​ពលៈ តើ​ដូចម្តេច។ ឈ្មោះថា​ឱត្តប្ប​ពលៈ ព្រោះ​ជា​ធម្មជាត​តក់ស្លុត​នឹង​កាមច្ឆន្ទៈ ដោយ​នេក្ខម្មៈ ឈ្មោះថា​ឱត្តប្ប​ពលៈ ព្រោះ​តក់ស្លុត​នឹង​ព្យាបាទ​ដោយ​អព្យាបាទ ឈ្មោះថា​ឱត្តប្ប​ពលៈ ព្រោះ​តក់ស្លុត​នឹង​ថីនមិទ្ធៈ​ដោយ​អាលោក​សញ្ញា ឈ្មោះថា​ឱត្តប្ប​ពលៈ ព្រោះ​តក់ស្លុត​នឹង​ឧទ្ធច្ចៈ​ដោយ​សេចក្តី​មិន​រាយមាយ ឈ្មោះថា​ឱត្តប្ប​ពលៈ ព្រោះ​តក់ស្លុត​នឹង​វិចិកិច្ឆា​ដោយ​កិរិយា​កំណត់​នូវ​ធម៌ ឈ្មោះថា​ឱត្តប្ប​ពលៈ ព្រោះ​តក់ស្លុត​នឹង​អវិជ្ជា​ដោយ​ញាណ ឈ្មោះថា​ឱត្តប្ប​ពលៈ ព្រោះ​តក់ស្លុត​នឹង​សេចក្តី​មិន​ត្រេកអរ​ដោយ​បាមោជ្ជៈ ឈ្មោះថា​ឱត្តប្ប​ពលៈ ព្រោះ​តក់ស្លុត​នឹង​ពួក​នី​វរ​ណៈ​ដោយ​បឋមជ្ឈាន។បេ។ ឈ្មោះថា​ឱត្តប្ប​ពលៈ ព្រោះ​តក់ស្លុត​នឹង​កិលេស​ទាំងពួង​ដោយ​អរហត្តមគ្គ នេះ ឱត្តប្ប​ពលៈ។
ថយ | ទំព័រទី ១៨៦ | បន្ទាប់
ID: 637641147740740505
ទៅកាន់ទំព័រ៖