ព្រះត្រៃបិដក ភាគ ៧១

កាល​ដឹង​ចំពោះ​នូវ​ធម៌​ដែល​គួរ​ដឹង ឈ្មោះថា​សេព កាលកំណត់​ដឹង​នូវ​ធម៌​ដែល​គួរ​កំណត់​ដឹង ឈ្មោះថា សេព កាល​លះ​នូវ​ធម៌​ដែល​គួរ​លះ ឈ្មោះថា​សេព កាល​ចម្រើន​នូវ​ធម៌​ដែល​គួរ​ចម្រើន ឈ្មោះថា​សេព ភិក្ខុ​កាល​ធើ្វ​ឲ្យ​ជាក់ច្បាស់​នូវ​ធម៌​ដែល​គួរ​ធើ្វ​ឲ្យ​ជាក់ច្បាស់ ឈ្មោះថា សេព ភិក្ខុ​សេព យ៉ាងនេះ​ឯង។
 សំនួរ​ត្រង់​ពាក្យ​ថា ចម្រើន តើ​ចម្រើន​ដូ​ចមេ្តច។ ភិក្ខុ​កាល​នឹករំពឹង​រក ឈ្មោះថា ចម្រើន កាល​ដឹង ឈ្មោះថា​ចម្រើន កាល​ឃើញ ឈ្មោះថា​ចម្រើន កាល​ពិចារណា ឈ្មោះថា​ចម្រើន កាល​អធិដ្ឋាន​នូវ​ចិត្ត ឈ្មោះថា​ចម្រើន កាល​ជឿស៊ប់​ដោយ​សទ្ធា ឈ្មោះថា​ចម្រើន កាល​ផ្គង​ព្យាយាម ឈ្មោះថា​ចម្រើន កាល​ប្រុងស្មារតី ឈ្មោះថា ចម្រើន កា​លតំ​កល់​ទុក​នូវ​ចិត្ត ឈ្មោះថា​ចម្រើន កាល​ដឹង​ច្បាស់​ដោយ​បញ្ញា ឈ្មោះថា ចម្រើន កាល​ដឹង​ចំពោះ​នូវ​ធម៌​ដែល​គួរ​ដឹង ឈ្មោះថា​ចម្រើន កាលកំណត់​ដឹង​នូវ​ធម៌ ដែល​គួរ​កំណត់​ដឹង ឈ្មោះថា​ចម្រើន កាល​លះ​នូវ​ធម៌​ដែល​គួរ​លះ ឈ្មោះថា​ចម្រើន កាល​ចម្រើន​នូវ​ធម៌​ដែល​គួរ​ចម្រើន ឈ្មោះថា​ចម្រើន កាល​ធើ្វ​ឲ្យ​ជាក់ច្បាស់​នូវ​ធម៌ ដែល​គួរ​ធើ្វ​ឲ្យ​ជាក់ច្បាស់ ឈ្មោះថា​ចម្រើន ភិក្ខុ​ចម្រើន យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 637640329433420798
ទៅកាន់ទំព័រ៖